by rescent | សីហា 13, 2021 | Diseases
ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន ត្រូវបានអនុវត្តដើម្បីរកឱ្យឃើញមហារីកមាត់ស្បូន។ វេជ្ជបណ្ឌិតនឹងស៊កបញ្ជូលជំពុះទាចូលទៅក្នុងទ្វាមាសដើម្បីពង្រីកវា និងកោសិការដែលនៅមាត់ស្បូននឹងត្រូវបានប្រមូលយកសម្រាប់មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។ កោសិការដែលមានភាពផ្លាស់ប្តូរ ឬមិនធម្មតាអាចជាមូលហេតុ ឬក៍បង្ហាញថាមានមហារីកមាត់ស្បូន។
តើអ្នកណាខ្លះគួរទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន?
យើងសូមឲ្យយោបល់ដើម្បីពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីរកពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន និងរយះពេលញឹកញាប់ប៉ុណ្ណាដែលត្រូវធ្វើតេស្តនេះ។ សមាគមន៍ជំងឺមហារីកអាមេរិកបានចេញអនុសាសន៍ដូចខាងក្រោមសម្រាប់ស្ត្រីដែលទាក់ទងនឹងការតេស្តរកមហារីកមាត់ស្បូន៖
១. គ្រប់ស្ត្រីដែលមានវ័យជាង២០ឆ្នាំឡើងទៅ ឬក្នុងរយៈពេល៣ឆ្នាំនៃការរួមភេទលើកដំបូងគួរតែទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន វាអាស្រ័យទៅលើមួយណាដែលកើតមុនគេ។ ការធ្វើតេស្តនេះគួរតែត្រូវបានធ្វើម្តងទៀតជារៀងរាល់មួយទៅពីរឆ្នាំម្តង។
២. ស្ត្រីដែលមានវ័យជាង៣០ឆ្នាំឡើងទៅគួរទទួលបានការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ។ បន្ទាប់ពីការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន ដែលចេញលទ្ធផលធម្មតាបីដងជាប់គ្នា ស្ត្រីទាំងនេះអាចទទួលការធ្វើតេស្តនៅរៀងរាល់៣ឆ្នាំម្តង ដោយលើកលែងតែអ្នកដែលប្រឈមមុខជាមួយមហារីកមាត់ស្បួន ដូចជាស្រ្តីមានការបង្ករោគដោយ HIV ឬ HPV (human papillomavirus) អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬស្ត្រីដែលបានប្រើ diethylstilbestrol អំឡុងពេលមានផ្ទៃពោះ។ ស្ត្រីដែលប្រឈមមុខជាមួយមហារីកមាត់ស្បូនគួរបន្តការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ។
៣. ស្ត្រីដែលមានវ័យជាង៧០ឆ្នាំឡើងដែលមានលទ្ធផលធម្មតាសម្រាប់៣ឆ្នាំជាប់គ្នា គ្មានលទ្ធផលមិនធម្មតានៅ១០ឆ្នាំចុងក្រោយ និងអ្នកដែលមិនប្រឈមជាមួយមហារីកមាត់ស្បូន មិនត្រូវទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូននៅពេលខាងមុខទៀតទេ។
ការរៀបចំសម្រាប់ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន
១. ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន គួរត្រូវបានអនុវត្តនៅពេលដែលស្ត្រីដែលមិនកំពុងមានរដូវ។
២. មិនត្រូវបាញ់លាងសំអាតមុនពេលធ្វើតេស្ត
៣. មិនត្រូវប្រើថ្នាំសុល ក្រែម ឬសារធាតុគីមីសម្រាប់សម្លាប់មេជីវិតបុរសដាក់ក្នុងទ្វាមាសនៅ៤៨ម៉ោងមុនពេលធ្វើតេស្តទេ។
៤. មិនត្រូវរួមភេទដោយយ៉ាងហោចណាស់២៤ម៉ោងមុនការធ្វើតេស្តឡើយ។
by rescent | សីហា 11, 2021 | Diseases
មហារីកអូវែជាប្រភេទមហារីកទី២ដែលជាទូទៅច្រើនកើតនៅប្រដាប់បន្តពូជស្តី្រ។ វាអាចរកឃើញក្នុងចំណោមនារីវ័យជំទង់ និងស្រ្តីដែលស្ថិតក្នុងវ័យមានកូន ឬស្រ្តីក្នុងវ័យបន្តពូជ ប៉ុន្តែវាច្រើនរកឃើញលើស្រ្តីដែលមានវ័យចន្លោះពី៤០ទៅ៦០ឆ្នាំ។ វាវិវត្តទៅមុខដោយសារការបង្កើតរបស់កោសិកាមហារីកដែលស្ថិតនៅក្នុងអូវែ។
- មូលហេតុ និងកត្តាប្រឈមនៃមហារីកអូវែ
- រោគសញ្ញានៃមហារីកអូវែ
- ការព្យាបាលមហារីកអូវែ
- ការការពារមហារីកអូវែ
មូលហេតុ និងកត្តាប្រឈមនៃមហារីកអូវែ
គេនៅតែមិនទាន់ដឹងមូលហេតុពិតប្រាកដនៃមហារីកអូវែនេះទេ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញពីកត្តាប្រឈមមួយចំនួនដូចជា៖
- ក្រុមគ្រួសារធ្លាប់មានប្រវត្តិកើតមហារីកអូវែ ជាពិសេសលើម្តាយ បងប្អូនបង្កើត ឬកូនស្រី
- ស្ថិតក្នុងវ័យ ៥០ឆ្នាំ ឬ វ័យចំណាស់ជាងនេះ
- ឆាប់មានរដូវពេក ប្រសិនបើអ្នកជំងឺធ្លាប់បានមករដូវមុនអាយុ១២ឆ្នាំ
- ប្រសិនបើអ្នកជំងឺមិនដែលធ្លាប់មានផ្ទៃពោះ ឬ មិនដែលធ្លាប់បានសំរាលកូន
- ប្រសិនបើអ្នកជំងឺធ្លាប់បានសំរាលកូនបន្ទាប់ពីអាយុ ៣០ឆ្នាំ
- ប្រសិនបើអ្នកជំងឺឈានដល់ការអស់រដូវនៅវ័យ៥៥ឆ្នាំ
- ប្រសិនបើអ្នកជំងឺធ្លាប់មានប្រវត្តិមហារីកដោះ ឬ មហារីកពោះវៀន
រោគសញ្ញានៃមហារីកអូវែ
ក្នុងដំណាក់កាលដំបូងរបស់មហារីកអូវែ ប្រហែលជាមិនមានលេចចេញជារោគសញ្ញាណាមួយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាមប្រសិនបើអ្នកមាននូវរោគសញ្ញាណាមួយដូចខាងក្រោម៖
- ឈឺនៅពោះ ឬលើឆ្អឹងថ្ងាស
- មានការលំបាកក្នុងការរំលាយអាហារ ឬ ឈឺក្រពះ
- មានអារម្មណ៍ឆាប់ឆ្អែត បើទោះបីជាទើបបរិភោគបានចំនួនតិចតួចក៏ដោយ
- ក្អួត
- រាក ឬទល់លាមក
- នោមញឹកញាប់
- បាត់បង់ចំណង់នៃការឃ្លាន
- ឡើងឬ ស្រកគីឡូដែលមិនអាចពន្យល់បាន
- ការហូរឈាមតាមទ្វារមាសខុសធម្មតា
ការព្យាបាលមហារីកអូវែ
ការជ្រើសរើសប្រភេទនៃការព្យាបាលណាមួយសំរាប់មហារីកអូវែគឺពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជា ដំណាក់កាលនៃការកើតដុំ។ វេជ្ជបណ្ឌិតដែលមានជំនាញនឹងកំណត់ថាតើការព្យាបាលមួយណាដែលត្រឹមត្រូវបំផុតសំរាប់អ្នកជំងឺម្នាក់ៗ។ ការព្យាបាលមហារីកអូវែអាចនឹងរួមបញ្ចូល៖
- ការវះកាត់៖ ប្រសិនបើដុំរបស់អ្នកជំងឺមានសភាពតូច ហើយមិនទាន់រាលដាលទៅតំបន់ផ្យេងនោះទេ គ្រូពេទ្យនឹងពិចារណាទៅលើការវះកាត់ដើម្បីយកដុំ និង ជាលិកាដែលនៅជុំវិញនោះចេញ។ គ្រូពេទ្យអាចនឹងយកចេញដែរនូវក្រពេញកូនកណ្តុរពីតំបន់ដែលនៅជិតដុំនោះ។
- ការព្យាបាលដោយថ្នាំគីមី ៖ ការព្យាបាលនេះរួមបញ្ចូលទាំងការប្រើថ្នាំដើម្បីបំផ្លាញកោសិកាមហារីក។ ការព្យាបាលដោយថ្នាំគីមីនេះអាចនឹងត្រូវចាក់បញ្ចូលតាមមធ្យោបាយនានាជាច្រើន រួមមាន ការប្រើថ្នាំលេបតាមមាត់ ការចាក់សើរស្បែក ឬ តាមសរសៃ (ការព្យាបាលដោយចាក់បញ្ចូលថ្នាំគីមីតាមសរសៃ)។ ទោះបីជាយ៉ាងណាក៏ដោយ ផលរំខានរបស់ថ្នាំគីមីនេះគឺថាវាក៏អាចបំផ្លាញកោសិកាល្អៗផងដែរ។
- ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលនេះរួមបញ្ចូលទាំងការប្រើប្រាស់កាំរស្មីដើម្បីបំផ្លាញកោសិកាមហារីក និងកាត់បន្ថយទំហំរបស់ដុំ។ ការព្យាបាលដោយកាំរស្មីនេះអាចនឹងផ្តល់ទាំងខាងក្នុងនិងខាងក្រៅ។
ការការពារមហារីកអូវែ
មិនមានមធ្យោបាយជាក់លាក់ណាមួយដើម្បីការពារមហារីកអូវែនេះទេ ដោយសារថា មូលហេតុពិតប្រាកដនៃមហារីកអូវែនេះមិនទាន់ដឹងពិតប្រាកដ។លើសពីនេះទៅទៀត ដំណាក់កាលដំបូងនៃមហារីកអូវែនេះ ជាទូទៅមិនមានរោគសញ្ញាណាមួយ ដូច្នោះមធ្យោបាយដ៍ល្អបំផុតដើម្បីការពារជំងឺនេះមិនអោយមានការវិវត្តទៅមុខ គឺត្រូវរកមើលយ៉ាងសាមញ្ញលើភាពមិនធម្មតាណាមួយលើរាងកាយ។ វាគឺមានសារៈសំខាន់ខ្លាំងណាក្នុងការពិនិត្យសុខភាព ការពិនិត្យរកមើលផ្នែកខាងក្នុងនិងការពិនិត្យ/ស្កែននៅផ្នែកឆ្អឹងអាងត្រគាក អោយបានយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីរកមើលក្រែងមានដុំនៅប្រហោងឆ្អឹងអាងត្រគាក។
by rescent | សីហា 10, 2021 | Diseases
ជម្រើសព្យាបាលសម្រាប់ជំងឺតំរងនោមរ៉ាំរ៉ៃ (Chronic Kidney Disease)
ការព្យាបាលជំងឺតំរងនោមរ៉ាំរ៉ៃអាចមានលក្ខណៈផ្សេងគ្នាពីករណីមួយទៅករណីមួយដោយផ្អែកទៅលើដំណាក់កាលរបស់ជំងឺ និងបញ្ហាសុខភាពរបស់អ្នកជំងឺដែលមាន។ វេជ្ជបណ្ឌិតរបស់អ្នកអាចសំណូមពរដោយផ្អែកលើមូលហេតុនៃជំងឺតំរងនោមរ៉ាំរ៉ៃរបស់អ្នក ដូចតទៅ៖
- ត្រួតពិនិត្យសម្ពាធឈាមរបស់អ្នក៖ អ្នកអាចរៀបរាប់ថ្នាំដែលសម្រាប់ទប់សម្ពាធឈាមរបស់អ្នក។ ការវាស់វែងដ៏ទៃទៀតសម្រាប់ទប់សម្ពាធឈាមរបស់អ្នករួមមាន ការធ្វើឲ្យមានស្ថេរភាពចំពោះទម្ងន់ដែលមានសុខភាពល្អ និងការញាំជាតិប្រៃឲ្យមានកំណត់។
- រក្សាជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យមានលំនឹង៖ វាជាការសំខាន់ណាស់ដែលត្រូវត្រួតពិនិត្យកំរិតជាតិស្ករឲ្យបានត្រឹមត្រូវដើម្បីបង្ការជាមុនចំពោះជំងឺតំរងនោមរ៉ាំរ៉ៃ។
- ត្រូវធ្វើតាមផែនការរបបអាហារដើម្បីត្រួតពិនិត្យកំរិតប្រូតេអ៊ីន៖ វេជ្ជបណ្ឌិតរបស់អ្នកអាចផ្តល់អនុសាសន៍ឲ្យអ្នកឯកទេសខាងអាហាររូបត្ថម្ភ ឬចំណីអាហារនឹងធ្វើការជួយអ្នកដើម្បីធ្វើផែនការសម្រាប់របបអាហារមានដែលសុខភាពល្អដោយមានចំនួនប្រូតេអ៊ីន និងកាឡូរីត្រឹមត្រូវដើម្បីជួយរក្សាឲ្យទម្ងន់មានភាពស្ថេរភាពដែលទទួលយកបានត្រូវជាមួយដងខ្លួនរបស់អ្នក។
- បន្ថយភាពស្លេកស្លាំង៖ ដោយការប្រើថ្នាំដើម្បីជំរុញការផលិតនៃជាតិអ័រម៉ូនអេឡិចត្រូប៉ូរ៉ែស៊ិសដែលទទួលខុសត្រូវសម្រាប់ផលិតកោសិការគ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀតឲ្យជាតិដើម្បីផ្គត់ផ្គង់កំរិតជាតិដែកឲ្យគ្រប់គ្រាន់។
- ការពារជំងឺឆ្អឹង៖ ត្រូវផ្គត់ផ្គង់លំនឹងរបស់កាល់ស្យូម និងផូស្វាត។ ជាតិផូស្វាតគឺមានភាពចាំបាច់សម្រាប់ឈាម។ កំរិតជាតិផូស្វាតកើនឡើងក្នុងឈាមអាចធ្វើឲ្យឆ្អឹងខ្សោយ។ ដើម្បីបង្ការឆ្អឹង ជាអនុសាសន៍ អ្នកត្រូវជៀសវាងបរិភោគអាហារដែលមានជាតិផូស្វាតខ្ពស់ ហើយវេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាថ្នាំឈ្នោះ phosphorus binders ឲ្យលេបជាមួយអាហារ ឬក៏អាហារសំរ៉ន់ដើម្បីបង្ការការស្រូបជាតិផូស្វាតចូលទៅក្នុងចរន្តឈាម។ មានករណីជាច្រើន សារជាតិបន្ថែមរបស់វីតាមីនDនឹងក៏ជាអនុសាសន៏ផងដែរ។
- ការហាត់ប្រាណជាប្រចាំ៖ វាជាការណែនាំពីវេជ្ជបណ្ឌិតរបស់អ្នក។
- ជៀសវាងហានិភ័យនៃការមានជំងឺបេះដូង៖ ទាំងនេះដោយបូកបញ្ចូលជាមួយ ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្វះគ្រាប់ឈាមក្រហម និងជាតិកូលេស្តេរ៉ុលខ្ពស់របស់អ្នក។
- ត្រូវបោះបង់ការជក់បារី បើសិនអ្នកនៅជក់៖ ការជក់បារីធ្វើមានជំងឺបេះដូង និងជំងឺតំរងនោមវិវត្តន៍កាន់តែធ្ងន់។
- ត្រូវជៀសវាងការប្រើថ្នាំបូរាណ ឬសារជាតិបន្ថែមរបស់ថ្នាំបូរាណ៖ ការសិក្សាមួយមកពីប្រទេសតៃវ៉ាន់បានបង្ហាញថា មនុស្សដែលប្រើសារជាតិបន្ថែមរបស់ថ្នាំបូរាណ មានប្រហែល ២០០ ទៅ៣០០% ដែលមានការប្រឈមមុខខ្ពស់ដែលវិវត្តធ្វើឲ្យតំរងនោមខ្សោយ។
- ត្រូវណាត់ជួបវេជ្ជបណ្ឌិតឲ្យបានទៀងទាត់៖ ត្រូវត្រួតពិនិត្យអត្រាចម្រោះនៃតម្រងនោម (GFR) ទឹកនោម និងស្ថានភាពអាហាររូបត្ថម្ភទៅតាមកាលកំណត់។ ត្រូវធ្វើការពិភាក្សា សួរសំណូរ និងកត់់ត្រា លទ្ធផលតេស្ត និងសុខភាពរបស់អ្នក។
ថ្នាំប្រើសម្រាប់ជំងឺតំរងនោមរ៉ាំរ៉ៃ
អ្នកជំងឺត្រូវលេបថ្នាំជាច្រើនក្នុងគោលបំណងពន្យាការវិវត្តន៍ និងបង្ការផលវិបាករបស់ជម្ងឺតំរងនោម។
ពន្យាការវិវត្តន៍របស់ជម្ងឺតំរងនោម
- ត្រូវទប់ស្កាត់មូលហេតុរបស់ជំងឺ មានដូចជា ជំងឺទឹកនោមផ្អែមប្រភទ២ ជំងឺលើសសម្ពាធឈាម។ អ្នកជំងឺដែលមានជំងឺទាំងនេះដឹងថាមានការប្រឈមជាមួយបញ្ហាតំរងនោម។ សម្ពាធឈាម និងកំរិតជាតិស្ករក្នុងឈាមដែលមិនទាន់បរិភោគ ត្រូវតិចជាង ១៣០/៨៥ mmHg និង ១៣០មក្រ/ដេលីត្រ
- ត្រូវកំណត់របបអាហារដែលមានជាតិប្រូតេអ៊ីន
- ត្រូវយល់អំពីការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយជាតិប្រូតេអ៊ីនក្នុងទឹកនោមនិងត្រួតពិនិត្យសម្ពាធឈាម
បង្ការ និងព្យាបាលផលវិបាកទាំងឡាយ
មុខងារចម្បងរបស់តំរងនោមគឺត្រួតពិនិត្យលំនឹងរបស់អេឡិចត្រូលីត្រ និងទឹកនៅក្នុងរាងកាយ បង្កើតសារធាតុ erythropoietin ដែលជាអ័រម៉ូនមួយជួយផលិតកោសិការគ្រាប់ឈាមក្រហម និងគ្រប់គ្រងជាតិកាល់ស្យូម និងជាតិផូស្វាត។ សារធាតុទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ម៉ាសរបស់ឆ្អឹង។ ការថយចុះមុខងាររបស់តំរងនោមអាចបណ្តាលឲ្យមានផលវិបាកផ្សេងៗ។
- ជំងឺសរសៃឈាមបេះដូង៖ សម្ពាធឈាមកើនឡើងជាលទ្ធផលនៃការកើនឡើងរបស់ទឹក និងការផលិតហួសហេតុពេករបស់អ័រម៉ូនដែលធ្វើឲ្យសរសៃឈាមរួមតូច វាបានកំពុងបង្កើននូវការប្រឈមមួយនៃការវិវត្តន៍ការឡើងសម្ពាធឈាម និងទទួលរងមកពីជំងឺខ្សោយបេះដូង។ ថ្នាំសម្រាប់ត្រួតពិនិត្យសម្ពាធឈាមអាចត្រូវបានចេញជាវេជ្ជបញ្ជា មានដូចជា ថ្នាំប្រឆាំងជាមួយការលើសសម្ពាធឈាម ថ្នាំប្រឆាំងជាមួយការលើសជាតិខ្លាញ់ ថ្នាំប្រឆាំងជាមួយកំណកឈាម។អ្នកជំងឺអាចទទួលទានថ្នាំច្រើនជាងមួយប្រភេទដើម្បីប្រាកដថាសម្ពាធឈាមមានការត្រួតពិនិត្យបានល្អ។
- កំរិតប៉ូតាស្យូមក្នុងឈាមកើនខ្ពស់៖ ប៉ូតាស្យូមអាចកើនឡើងនៅក្នុងរាងកាយនៅពេលដែលមុខងារតំរងនោមមិនមានលទ្ធភាពគ្រាប់គ្រាន់ដើម្បីបញ្ចេញចោលចំនួនដែលលើសលុប។ អ្នកជំងឺអាចបង្ហាញនូវរោគសញ្ញាជាច្រើន ដែលរួមមាន ទន់ដៃជើង និងចង្វាក់បេះដូងដើរមិនស្មើ។ អ្នកជំងឺគួរចៀសវាងញាំចំណីអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ មានដូចជា ល្ហុង ចេក ឪឡឹក ផ្លែផ្លាំ(plum) ផ្លែឈើក្រៀម ទំពាំងបាយជូរ ជាដើម។ ជាមួយនេះផងដែរ អ្នកជំងឺអាចត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំដែលចងជាតិប៉ូតាស្យូម និងបញ្ចេញជាតិប៉ូតាស្យូមដែលលើសលុបទៅតាមលាមក។ ផលរំខានជារួមរបស់ថ្នាំទាំងនេះគឺធ្វើឲ្យទល់លាមក។
- ចំណុះជាតិទឹកលើសលុប៖ លក្ខណៈនេះកើតឡើងនៅពេលដែកតំរងនោមមិនអាចបញ្ចេញជាតិទឹកដែលលើស។ រោគសញ្ញាអាចមានចាប់ផ្តើមពីហើមនូវកំរិតមធ្យម ហត់ ទៅជាការហើមសួតដែលមានការកំរាមកំហែងដល់អាយុជីវិត។ ថ្នាំសម្រាប់បញ្ចុះជាតិទឹក ដូចវាថ្នាំបញ្ចុះទឹកនោមអាចត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ និងបន្ថែមដោយការមានកំរិតច្បាស់លាស់នូវការញាំជាតិទឹក និងជាតិប្រៃប្រចាំថ្ងៃ។
- ភាពស្លេកស្លាំង៖ Erythropoietin បានជំរុញនៃការបង្កើតកោសិការគ្រាប់ឈាមក្រហម។ កំរិតអ័រម៉ូននេះបានធ្លាក់ចុះដោយសារការធ្លាក់របស់មុខងារតំរងនោម និងបណ្តាលឲ្យមានភាពស្លេកស្លាំង។ វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាឲ្យចាក់ erythropoietin តាមក្រោមស្បែក និងឲ្យជាតិដែកដើម្បីឲ្យបា្រកដថារាងកាយរបស់អ្នកជំងឺអាចបង្កើតកោសិការឈាមក្រហមបាន។ អ្នកជំងឺអាចទទួលគ្រាប់ថ្នាំជាតិដែក បើសិនចំនួនជាតិដែកនៅមានកំរិតទាប។
- កំរិតផូស្វាតក្នុងឈាមកើនខ្ពស់៖ ដោយសារការបញ្ចេញជាតិផូស្វាតបានថយចុះ ស្ថានភាពនេះគឺត្រូវបានបូករួមបញ្ចូលជាមួយការធ្លាក់ចុះរបស់ជាតិផូស្វាតក្នុងជញ្ជាំងរបស់សរសៃឈាម និងដឹកនាំឲ្យមានស្ទះសរសៃឈាមនៅពេលក្រោយ។ បើសិនការបន្ថែមនេះកើតឡើងនៅសរសៃឈាមចម្បងរបស់បេះដូង វាអាចបណ្តាលឲ្យមានជំងឺក្រិនសរសៃឈាមបេះដូង ដែលអាចបណ្តាលឲ្យមានការថយចុះមុខងាររបស់បេះដូង។ អ្នកជំងឺគួរតែមានដែនកំណត់ចំពោះការញាំរបស់ពួកគេនូវអាហារដែលមានជាតិផូស្វាតខ្ពស់ រួមានសាច់ ស៊ុត សណ្តែកក្រៀម ផលិតផលទឹកដោះគោស្រស់ ភេសជ្ជៈនានា ជាដើម ហើយបន្ទាប់មកត្រូវលេប phosphate binder មានដូចជាCalcium carbonate, calcium acetate, or aluminium hydroxide។
- អ័រម៉ូន parathyroid កើនឡើងបណ្តាលឲ្យឆ្អឹងចុះថយមេតាបូលីស៖ កំរិតផូស្វាតក្នុងឈាមកើនខ្ពស់ និងកំរិតជាតិកាល់ស្យូមក្នុងឈាមចុះថយអាចធ្វើឲ្យកើតមានឡើងការបញ្ចេញអ័រម៉ូនparathyroid។ ក្នុងស្ថានភាពនេះអាចបណ្តាលឲ្យមានកំហាប់របស់ឆ្អឹងខូចគុណភាព និងមានភាពមិនធម្មតា។ ដើម្បីកាត់បន្ថយអ័រម៉ូន parathyroid អ្នកជំងឺអាចត្រូវចេញវេជ្ជបញ្ជាឲ្យលេប calcitriol, cinacalcet។
- កំរិតអាស៊ីតកើនឡើងក្នុងឈាម៖ ឈាមដែលមានជាតិអាស៊ីតអាចកើតមានដោយសារតំរងនោមមិនអាចបញ្ចេញសារធាតុអាស៊ីតសរីរាង្គឲ្យគ្រាប់គ្រាន់ ជាលទ្ធផល ក្នុងឆ្អឹងបានបាត់បង់ឬកាត់បន្ថយកំលាំងរបស់សាច់ដុំ។ អ្នកជំងឺអាចត្រូវចេញវេជ្ជបញ្ជាឲ្យលេបថ្នាំសម្រាប់ស្ថានភាពបែបនេះ។
ការណែនាំអំពីថ្នាំ
- អ្នកជំងឺ ឬសាច់ញាតិត្រូវជំរាបជូនវេជ្ជបណ្ឌិត ឬឱសថការីអំពីការប្រើប្រាស់ថ្នាំបច្ចុប្បន្នរបស់អ្នកជំងឺ ដោយរួមមានថ្នាំដែលយកមកពីក្រៅមន្ទីរពេទ្យ ថ្នាំដែលអាចទិញបាននៅផ្សា វីតាមីន ថ្នាំបុរាណ និងថ្នាំមិនឲ្យឃ្លានអាហារ។
- ថ្នាំ និងឱសថបុរាណខ្លះបានធ្វើឲ្យមានគ្រោះថ្នាក់ដល់តំរងនោម។ និងថ្នាំទាំងនោះអាចឲ្យមានអន្តរកម្មជាមួយថ្នាំតំរងនោមផងដែរ។ វីតាមីនខ្លះអាចបង្កើននៅក្នុងរាងកាយរបស់អ្នក ចាប់តាំងពីតំរងនោមមិនអាចឲ្យមានដំណើរការេវីតាមីននេះដូចធម្មតា។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការីមុនការប្រើប្រាស់ថ្នាំទាំងនោះ។
- សម្រាប់ប្រសិទ្ធិភាព និងសុវត្ថិភាព សូមសួរវេជ្ជបណ្ឌិត ឬឱសថការីអំពីថ្នាំដែលចេញវេជ្ជបញ្ជាថ្មី ការផ្លាស់ប្តូរកម្រិត និងរយៈពេលប្រើប្រាស់របស់វា។ បើសិនអ្នកមានថ្នាំចាស់ សូមប្រាកដថាស្លាករបស់វាត្រូវបិតថ្មី។
អ្នកគួរត្រូវបានជំរាបអំពី…
- ឈ្មោះ និងកម្រិតរបស់ថ្នាំ៖ អ្នកជំងឺគួរត្រូវដឹងឈ្មោះរបស់ថ្នាំ កម្រិត និងរបៀបដែលត្រូវប្រើប្រាស់។ អ្នកអាចរៀបចំជាបញ្ជីថ្នាំដោយខ្លួនឯងដើម្បីជួយខ្លួនអ្នកចាត់ចែងថ្នាំទាំងនោះយ៉ាងងាយស្រួល ឬដាក់ថ្នាំទាំងនោះជាមួយអ្នកគ្រប់ពេលមកជួបគ្រូពេទ្យ។ សម្រាប់អ្នកជំងឺឈឺតំរងនោម កម្រិតនៃការប្រើប្រាស់ចំពោះថ្នាំខ្លះគួរត្រូវបានបន្ថែមទៀតដោយផ្អែកទៅលើអត្រាចម្រោះនៃតម្រងនោម (creatinine clearance) និងមុខងារតំរងនោមដែលបានប៉ាន់ប្រមាណដែលគណនាដោយការវាស់វែងកម្រិត creatinine ពីក្នុងឈាម។
- ការចង្អុលបង្ហាញរបស់ថ្នាំ៖ ថ្នាំខ្លះអាចត្រូវបានប្រើប្រាស់សម្រាប់ជំងឺជាច្រើនប្រភេទ។ អ្នកជំងឺគួរតែយល់អំពីការចង្អុលបង្ហាញដែលសម្រាប់ព្យាបាលដោយថ្នាំផ្ទាល់ខ្លួនរបស់ពួកគេ និងលទ្ធផលរពឹងទុកពីថ្នាំទាំងនោះ។
- របៀបលេបថ្នាំត្រឹមត្រូវ៖ អ្នកអាចសួរឱសថការីអំពីរបៀបលេបថ្នាំត្រឹមត្រូវ និងពេលវេលាដែលត្រូវលេបទៅតាមស្ថានភាបរបស់អ្នក។ ថ្នាំខ្លះអ្នកអាចលេបត្រឹមតែបណ្តោះអាសន្នដោយផ្អែកទៅលើស្ថានភាពរបស់អ្នក។
អ្នកគួរធ្វើអ្វីនៅពេលដែលអ្នកភ្លេចលេបថ្នាំ
អ្នកគួរសួរឱសថការីរបស់អ្នកនៅពេលលាមការចង្អុលបង្ហាញឲ្យប្រើប្រាស់ខុសគ្នាសម្រាប់ថ្នាំនីមួយៗ។ ជាធម្មតា ថ្នាំគួរតែលេបភ្លាមនៅពេលអ្នកនឹកឃើញឡើងវិញ។ ប៉ុន្តែបើសិនវាជិតដល់ពេលសម្រាប់ដូសបន្ទាប់ សូមរំលងនូវដូសដែលភ្លេច និងចាប់បន្តដូសធម្មតារបស់អ្នកដូចកំណត់។ មិនត្រូវឲ្យមានដូសជាន់គ្នាទេ។
by rescent | សីហា 9, 2021 | Diseases
ជំងឺមហារីកសួតគឺជាជំងឺដែលកើតឡើងញឹកញាប់នៅក្នុងប្រទេសថៃ និងជាមូលហេតុចម្បងនៃការស្លាប់ទាំងបុរសនិងស្ត្រី។ ទោះជាយ៉ាងណា មហារីកសួតគឺអាចព្យាបាលបានប្រសិនបើធ្វើរោគវិនិច្ឆ័យត្រូវបានរកឃើញនៅដំណាក់កាលដំបូង។
- ប្រភេទនៃជំងឺមហារីកសួត
- កត្តាប្រឈមសម្រាប់ជំងឺមហារីកសួត
- ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួត
- រោគសញ្ញានៃជំងឺមហារីកសួត
- ការធ្វើរោគវិនិច្ឆ័យ
- ដំណាក់កាលនៃជំងឺមហារីកសួត
- ការព្យាបាលជំងឺមហារីកសួត
ប្រភេទនៃជំងឺមហារីកសួត
ជំងឺមហារីកសួតកើតឡើងនៅពេលដែលកោសិកានៅក្នុងសួតលូតលាស់ដោយមិនអាចគ្រប់គ្រងបាន និងបង្កើតបានជាដុំសាច់។ ដុំសាច់អាចជាដុំមហារីក ឬមិនមែនមហារីក។ ដុំសាច់មហារីក គឺជាការប្រមូលផ្តុំនៃកោសិកាមហារីកដ៏ច្រើន ដែលមានសមត្ថភាពរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ អត្រាស្លាប់នៃជំងឺមហារីកសួតអាស្រ័យលើប្រភេទនៃជំងឺមហារីកនេះ។
ជំងឺមហារីកសួតមានពីរប្រភេទសំខាន់ៗ ដែលកំណត់បានដោយរូបរាងនៃកោសិកាដែលមើលឃើញដោយមីក្រូទស្សន៍។ ប្រភេទទាំងពីរនៃមហារីកសួតមានការវិវត្ត និងការព្យាបាលខុសគ្នា
- មហារីកសួតកោសិកាតូច (Small cell lung cancer – SCLC) -មហារីកប្រភេទនេះមានប្រហែល១០-១៥%។ ប្រភេទនៃមហារីកនេះមានការរីករាលដាលលឿនជាងមហារីកប្រភេទ មហារីកសួតមិនមែនកោសិកាតូច (Non-small cell carcinoma) បណ្តាលឲ្យស្លាប់យ៉ាងឆាប់រហ័ស។ ការព្យាបាលដោយការប្រើថ្នាំ ឬការបាញ់កាំរស្មីត្រូវបាធ្វើឡើងដោយការវះកាត់។
- មហារីកសួតមិនមែនកោសិកាតូច (Non–small cell lung cancer – NSCLC) – ប្រភេទនៃមហារីកសួតនេះមានប្រហែល ៨៥ ទៅ៩០% នៃជំងឺមហារីកសួត។ វារាលដាលយឺតជាងប្រភេទ SCLC និងអាចព្យាបាលជាសះស្បើយដោយវះកាត់ប្រសិនបើរកឃើញនៅក្នុងដំណាក់កាលដំបូង។
កត្តាប្រឈមនៃជំងឺមហារីកសួត
មូលហេតុជាក់លាក់នៃជំងឺមហារីកសួតមិនត្រូវបានស្គាល់នោះទេ។ ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត៖
- ការជក់បារី – វាអាចជាមូលហេតុចម្បងនៃជំងឺមហារីកសួត។ អ្នកជក់បារីហាក់ដូចជាវិវត្តទៅជាជំងឺមហារីកសួតជាងអ្នកដែលមិនជក់បារី ១០ ទៅ ៣០ ដង។ ជាតិនីកូទីនក្នុងបារីបំផ្លាញកោសិកាសួត បណ្តាលឲ្យមានភាពមិនប្រក្រតីនៃកោសិកានេះ។ លទ្ធភាពនៃការកើតមហារីក គឺអាស្រ័យលើចំនួននៃបារី និងចំនួនឆ្នាំដែលមនុស្សម្នាក់បានជក់។
- សារធាតុពុល និងភាពក្រខ្វក់នៃបរិស្ថាន – ផ្សែងបារី សារធាតុមិនឆេះ ជាតិរ៉ាដុង សារធាតុអាសេនិច វិទ្យុសកម្មនិងសារធាតុគីមីផ្សេងទៀតរួមទាំងធូលី ចំហាយពីនីកែល ជាតិក្រូម និងលោហៈផ្សេងទៀត អាចជាកត្តាហានិភ័យនៃជំងឺមហារីកសួត។
- អាយុ – អាយុកាន់តែចាស់ ហានិភ័យនៃជំងឺមហារីកសួតកាន់តែខ្ពស់។ ជាទូទៅ ហានិភ័យមានការកើនឡើងខ្ពស់បន្ទាប់ពីអាយុ៤០ឆ្នាំ ប៉ុន្តែ អ្នកដែលមានអាយុទាបជាងនេះក៏អាចកើតជំងឺមហារីកសួតផងដែរ។
- ប្រវត្តិគ្រួសារ – អ្នកដែលមានប្រវត្តិនៃជំងឺមហារីកសួត លើឪពុកម្តាយ និងបងប្អូនគឺមានហានិភ័យខ្ពស់នៃជំងឺមហារីកសួតបើប្រៀបធៀបជាមួយអ្នកដែលមិនមានប្រវត្តិកើតជំងឺនេះក្នុងគ្រួសារ បើទោះបីជាពួកគេមិនជក់បារីក៏ដោយ។
មនុស្សដែលមានហានិភ័យនៃជំងឺមហារីកសួតគួរជួបគ្រូពេទ្យដើម្បីទទួលដំបូន្មានពីវិធីកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត និងត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់។ សម្រាប់អ្នកដែលមានជំងឺមហារីកសួត និងកំពុងទទួលការព្យាបាល ការតាមដានជាទៀងទាត់គឺចាំបាច់ក្នុងករណីនៃការលាប់ឡើងវិញ។
ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួត
ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួតគឺជាការចាំបាច់ដើម្បីរកឃើញទាន់ពេលវេលានៃជំងឺមហារីកសួត ដូច្នេះវាអាចត្រូវបានព្យាបាលដោយជោគជ័យនៅក្នុងដំណាក់កាលដំបូង។ នៅពេលបច្ចុប្បន្ន មិនមានការធ្វើតេស្តសាមញ្ញណាមួយ ឬវិធីសាស្រ្តនៃការពិនិត្យដោយខ្លួនឯង ដូចជាការពិនិត្យជំងឺមហារីកសុដន់នោះទេ។ ទោះជាយ៉ាងណា ការធ្វើតេស្តថ្មីដែលមានឈ្មោះថា low-dose helical computerized tomography អាចត្រូវបានប្រើប្រាស់ដើម្បីស្រាវជ្រាវរកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសួត។
រោគសញ្ញានៃជំងឺមហារីកសួត
ជាធម្មតា មនុស្សដែលមានជំងឺមហារីកសួតដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញានោះទេ។ ទោះជាយ៉ាងណានៅពេលដែលជំងឺរាលដាល រោគសញ្ញាក្រោមអាចមានដូចជា៖
- ក្អករ៉ាំរ៉ៃ (ក្អកស្ងួត ឬមានស្លេស)
- បញ្ហានៃការដកដង្ហើមដូចជាហត់
- សំលេងដង្ហើមលឺដូចហួច
- ឈឺទ្រូង
- ក្អួតលាយឈាម
- សំលេងស្អក
- មានការឆ្លងមេរោគនៅសួតញឹកញាប់ ដូចជាជំងឺរលាកសួត
- ទន់ខ្សោយ ឬការអស់កម្លាំង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
រោគសញ្ញាទាំងអស់នេះមិនមែនសុទ្ធតែទាក់ទងទៅនឹងជំងឺមហារីកសួតនោះទេ មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើមានការសង្ស័យថាមានជំងឺមហារីកសួត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយ ពិនិត្យស្លេស និងការថតសួត។ ការពិនិត្យជាច្រើនទៀតអាចតម្រូវឲ្យធ្វើដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យដូចជា:
- ការធ្វើវិភាគដុំសាច់
- ការចាក់ម្ជុលចូលដើម្បីបឺតយកផ្នែកនៃដុំសាច់ – គ្រូពេទ្យចាក់បញ្ចូលម្ជុលតូចមួយដោយឆ្លងកាត់តាមរយៈទ្រូង ចូលទៅក្នុងដុំមហារីកសួតដោយផ្ទាល់ ដើម្បីយកបំណែកតូចៗនៃជាលិកាសម្រាប់ធ្វើការវិភាគ។ ជាញឹកញាប់ការស្កេនទ្រូង ឬម៉ាស៊ីនកាំរស្មីអ៊ិចពិសេសដែលហៅថា ឧបករណ៍ឆ្លុះ (Fluoroscope) ត្រូវបានប្រើប្រាស់ក្នុងការបង្ហាញទីតាំងដែលត្រូវចាក់ម្ជុល។
- ការឆ្លុះទងសួត (bronchoscopy)– គ្រូពេទ្យធ្វើការញាត់បញ្ចូលបំពង់ស្តើង និងបត់បែនបាន។ បំពង់ដែលអាចបត់បែនបានដែលមានពន្លឺនៅផ្នែកខាងចុងចូលទៅក្នុងមាត់ ឬច្រមុះ និងបន្តចុះតាមរយៈបំពង់ខ្យល់ធំ និងចូលទៅក្នុងផ្លូវដកដង្ហើមនៃសួត។ ឧបករណ៍ដែលតូចខាងក្នុងបំពង់ នឹងចាប់យកចំណែកនៃសារធាតុរាវ ឬជាលិកា ដែលបន្ទាប់មកនឹងត្រូវធ្វើការវិភាគដោយអ្នកឯកទេសខាងវីភាគសាច់/កោសិកា (pathologist)។
- ការបូមទឹកក្នុងស្រោមសួត (Thoracentesis) – ជាការចាក់បញ្ចូលម្ជុលដោយឆ្លងកាត់ជញ្ជាំងទ្រូងចូលទៅក្នុងចន្លោះសួត និងជញ្ជាំងទ្រូងដើម្បីបឺតយកសារធាតុរាវសម្រាប់ធ្វើការវិភាគរកកោសិកាមហារីក។
- Mediastinoscopy – គ្រូពេទ្យវះកាត់ធ្វើការពិនិត្យ និងច្រឹបយកសំណាកនៃកូនកណ្តុរដែលនៅចំកណ្តាលទ្រូង (ក្រោមឆ្អឹងសន្ទះទ្រូង) ដោយធ្វើការវះកាត់តូចមួយនៅផ្នែកខាងលើនៃឆ្អឹងសន្ទះទ្រូងនេះ។
- Thoracoscopy – គ្រូពេទ្យនឹងដាក់បញ្ចូលកាមេរ៉ាតូចទៅក្នុងបំពង់ស្តើងមួយ ដែលអាចរកមើលនៅខាងក្នុងប្រអប់ទ្រូង ដើម្បីរកមើលកន្លែងដែលមានដុំមហារីក និងច្រឹបជាលិកាដុំសាច់ពីសួតនោះ ដើម្បីធ្វើវិភាគ។
- តេស្តរូបភាពនៃជំងឺមហារីកសួត
- ការថតស្កេន CT និង MRI – ការធ្វើតេស្តទាំងនេះអាចឲ្យវេជ្ជបណ្ឌិតកំណត់នូវទីតាំងនិងទំហំនៃកោសិកាមិនធម្មតាដែលមាននៅក្នុងសួត។
- Positron emission tomography (PET) scan – ការលាយនូវល្បាយមួយដែលមានជាតិស្ករ និងសារធាតុវិទ្យុសកម្មដើម្បីចាក់បញ្ចូលតាមសសៃវ៉ែន។ កោសិកាមហារីកសួត នឹងបឺតស្រូបយកជាតិស្ករនេះយ៉ាងលឿន និងមានចំនួនច្រើនជាងកោសិកាធម្មតា។ កោសិកានេះនឹងបង្ហាញឡើងនូវពន្លឺ។ វាជំរុញឲ្យយើងអាចវែកញែកពីភាពខុសគ្នារវាងកោសិកាធម្មតា និងកោសិកាមហារីក។
ដំណាក់កាលនៃជំងឺមហារីកសួត
ដំណាក់កាលនៃការកើតជំងឺមហារីកសួត ត្រូវបានកំណត់ដោយទីតាំងនៃកោសិកាមហារីក ទំហំនៃកោសិកាមហារីកនិងកំរិតនៃការរីករាលដាលពីកន្លែងដែលចាប់ផ្តើមដំបូង។ ដំណាក់កាលនៃមហារីកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការព្យាបាល ពីព្រោះវាអនុញ្ញាតិឲ្យគ្រូពេទ្យធ្វើការសម្រេចចិត្តផ្តល់ការព្យាបាលសមស្របដើម្បីភាពសះស្បើយនៃជំងឺពន្យារជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិត។
- ដំណាក់កាលនៃជំងឺមហារីកសួតកោសិកាតូច (SCLC)
- ដំណាក់កាលមិនទាន់រាលដាល -កោសិកាមហារីកគឺស្ថិតនៅតែក្នុងបរិវេណនៃសួត។
- ដំណាក់កាលរីករាលដាល – កោសិកាមហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។
- ដំណាក់កាលនៃជំងឺមហារីកសួតមិនមែនកោសិកាតូច (NSCLC)
- ដំណាក់កាលទី១: កោសិកាមហារីកត្រូវបានរកឃើញតែនៅក្នុងសួតប៉ុណ្ណោះ។ ពួកវាមិនត្រូវបានរកឃើញនៅក្នុងកូនកណ្តុរ និងមិនបានរីករាលដាលទៅសរីរាង្គផ្សេងទៀតនោះទេ។
- ដំណាក់កាលទី២
- ដំណាក់កាល 2A: កោសិកាមហារីក គឺមានទំហំតូច និងត្រូវបានរកឃើញនៅក្នុងកូនកណ្តុរនៅក្បែរៗនោះ។
- ដំណាក់កាល 2B: កោសិកាមហារីកមានទំហំធំធំបន្តិច និងបានរីករាលដាលដល់ក្រពេញកូនកណ្តុរ ដែលនៅក្បែរសួត ឬកោសិកាមហារីកបានរីករាលដាលដល់តំបន់ផ្សេងទៀតដូចជាជញ្ជាំងទ្រូងជាដើម។
- ដំណាក់កាលទី ៣
- ដំណាក់កាល 3A : កោសិកាមហារីកបានរាលដាលទៅក្រពេញកូនកណ្តុរដែលនៅឆ្ងាយពីសួត ឬកោសិកាមហារីកត្រូវបានគេរកឃើញនៅក្នុងក្រពេញកូនកណ្តុរដែលនៅជិតសួត និងបានរីករាលដាលដល់តំបន់ផ្សេងទៀតដូចជា ជញ្ជាំងទ្រូង ឬពាក់កណ្តាលទ្រូង។
- ដំណាក់កាលទី 3B: កោសិកាមហារីកបានរាលដាលទៅកូនកណ្តុរនៅផ្នែកម្ខាងទៀតនៃទ្រូង ឬកូនកណ្តុរខាងលើឆ្អឹងក ឬមានដុំសាច់ច្រើនជាច្រើនក្នុងសួត ឬ មហារីកបានរាលដាលច្រើនចូលទៅក្នុងតំបន់ផ្សេងទៀតនៅក្នុងទ្រូង ដូចជា បេះដូង ឬបំពង់អាហារ ឬមានសារធាតុរាវដែលផ្ទុកកោសិកាមហារីកស្ថិតនៅជុំវិញសួត។
- ដំណាក់កាលទី៤: កោសិកាមហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជាថ្លើម ឆ្អឹងនិងខួរក្បាល។
ការព្យាបាលជំងឺមហារីកសួត
ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកសួត។ ស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់អ្នកជំងឺ ដែរដែលគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ៖
- ការវះកាត់§ គោលបំណងនៃការវះកាត់នេះគឺដើម្បីយកកោសិកាមហារីក និងកូនកណ្តុរចេញពីទ្រូង។§ មិនត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលនៃជំងឺមហារីកសួតកោសិកាតូច (SCLC) ដែលអាចបណ្តាលឲ្យមានការរីករាលដាលឆាប់រហ័សទៅកាន់សរីរាង្គផ្សេងទៀត។§ ត្រូវបានប្រើប្រាស់ព្យាបាលនៃជំងឺមហារីកសួតមិនមែនកោសិកាតូច (NSCLC) ដំណាក់កាលទី១ ទី២ និង ៣A ។
- ការព្យាបាលដោយវិទ្យុសកម្ម§ ប្រើប្រាស់កាំរស្មីអ៊ិចដែលមានថាមពលខ្ពស់ដើម្បីសំលាប់កោសិកាមហារីក§ មិនអាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺមហារីកសួតដំណាក់កាលរាតត្បាតនោះទេ § ចំណាយពេលខ្លី និងមិនបណ្តាលអោយមានការឈឺចាប់។ ទោះជាយ៉ាងណា ផលរំខានដែលអាចកើតឡើង រួមមានការលំបាកក្នុងការលេបអាហារ អស់កំលាំង បាត់បង់ចំណង់អាហារ និងការរលាកស្បែកនៅកន្លែងព្យាបាល។
- ការព្យាបាលដោយថ្នាំគីមី – ការប្រើថ្នាំគីមីដើម្បីសម្លាប់ជំងឺមហារីក និងពន្យាពេលនៃការរីកលូតលាស់របស់កោសិកាមហារីក។ ការប្រើថ្នាំគីមីភាគច្រើនបំផុតសម្រាប់ព្យាបាលជំងឺមហារីកសួត គឺត្រូវបានចាក់បញ្ចូលទៅក្នុងសរសៃឈាមវ៉ែន។
- ការព្យាបាលដោយចំគោលដៅ
- ផ្តោតគោលដៅតែលើកោសិកាមហារីក និងមិនប៉ះពាល់ដល់កោសិកាធម្មតា
- ការព្យាបាលមានប្រសិទ្ធិភាព និងគ្មានផលប៉ះពាល់ដូចជាការព្យាបាលដោយថ្នាំគីមី
- ការព្យាបាលដោយការរួមបញ្ចូល – ដើម្បីធានាការព្យាបាលជំងឺមហារីកឲ្យមានប្រសិទ្ធិភាពបំផុតគឺ ត្រូវធ្វើឡើងដោយប្រើការរួមបញ្ចូលគ្នានៃការព្យាបាល ដែលចាត់ទុកថាសមរម្យដោយអ្នកឯកទេសខាងជំងឺមហារីក។
ថែទាំខ្លួនឯងបន្ទាប់ពីការព្យាបាល
- ឈប់ជក់បារី ប្រសិនបើអ្នកជក់បារីជាទៀងទាត់
- នៅពេលដែលអ្នកបានជាសះស្បើយផ្លូវកាយ ត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដោយការដើរយ៉ាងហោចណាស់ ១៥-៣០ នាទីក្នុងមួយថ្ងៃដើម្បីធ្វើឲ្យប្រសើរឡើងមុខងារបេះដូង និងសួត។
- ជួបគ្រូពេទ្យទៅតាមការណាត់ដើម្បីការពារការលាប់ឡើងវិញ និងការរីករាលដាលនៃជំងឺមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ (មហារីករាលដាល) ។
by rescent | សីហា 6, 2021 | Diseases
ជំងឺមហារីកថ្លើម គឺជាប្រភេទនៃជំងឺមហារីកដែលកើតឡើងញឹកញាប់ និងជាមូលហេតុនាំមុខគេនៃការស្លាប់ទូទាំងពិភពលោក។ ដោយសារតែជាធម្មតាវាមិនបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេនៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម អ្នកជំងឺភាគច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យជំងឺនេះ នៅពេលដែលវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
- ប្រភេទនៃជំងឺមហារីកថ្លើម
- កត្តាប្រឈមនៃជំងឺមហារីកថ្លើម
- រោគសញ្ញានៃជំងឺមហារីកថ្លើម
- ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម
- ការព្យាបាលជំងឺមហារីកថ្លើម
ប្រភេទនៃជំងឺមហារីកថ្លើម
- មហារីកកោសិកាថ្លើម គឺជាប្រភេទដែលកើតឡើងញឹកញាប់បំផុតនៃជំងឺមហារីកថ្លើមទាំងនៅក្នុងពិភពលោក និងក្នុងប្រទេសថៃ។
- Cholangiocarcinoma (ជំងឺមហារីកបំពង់ទឹកប្រម៉ាត់)
កត្តាប្រឈមនៃជំងឺមហារីកថ្លើម
- ជំងឺក្រិនថ្លើមបណ្តាលមកពីកត្តាដូចជាការទទួលទានគ្រឿងស្រវឹង ឬជំងឺរលាកថ្លើមដោយវីរុស
- ការប្រើប្រាស់គ្រឿងស្រវឹង
- ការបង្ករោគដោយមេរោគរលាកថ្លើមប្រភេទ B (HBV) ឬវីរុសថ្លើមប្រភេទ C (HCV)
- ការប៉ះពាល់ទៅនឹងសារធាតុគីមី Aflatoxin ពីសណ្តែកដី ពោត ម្ទេសស្ងួត ជាដើម
- ជំងឺតំណពូជ និងមេតាបូលីស ដូចជាជំងឺទឹកនោមផ្អែមដែលបង្កឲ្យមានខ្លាញ់ក្នុងថ្លើម និងនាំឲ្យមានជំងឺក្រិនថ្លើម។
- ការប៉ះពាល់ដោយសារធាតុគីមី ឬថ្នាំដូចជាការប្រើអ័រម៉ូនបុរសរយៈពេលយូ។
រោគសញ្ញានៃជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើមមិនបង្កឲ្យមានរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយទេនៅក្នុងដំណាក់កាលដំបូង។ ទោះយ៉ាងណារោគសញ្ញាមួយចំនួនដូចខាងក្រោមនេះកើតមានឡើងនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ៖
- មានការឈឺចាប់ ជាពិសេសនៅក្នុងពោះខាងលើផ្នែកខាងស្តាំ។ នៅក្នុងករណីខ្លះ ការឈឺចាប់នេះបានសាយភាយទៅផ្នែកខាងក្រោយ ឬស្មា
- ហើមពោះ
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ការបាត់បង់ចំណង់អាហារ
- អស់កម្លាំង
- គ្រុនក្តៅដោយគ្មានមូលហេតុ
- ដុំនៅក្នុងថ្លើម
- ចេញលឿងលើស្បែកនិងភ្នែក
ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម
- គ្រូពេទ្យនឹងពិនិត្យមើលពីប្រវត្តិរបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយ
- ការធ្វើតេស្តឈាមដើម្បីរកមើលភាពមិនធម្មតាមុខងារថ្លើម ជំងឺរលាកថ្លើមដោយវីរុសនិង តេស្តរកប្រូតេអ៊ីនម៉្យាងហៅថា Alpha-fetoprotein
- ធ្វើតេស្តរូបភាព ដូចជាការថតអេកូ ស៊ីធីស្កេន(CT scan) និងថត MRI
- អ្នកជំងឺនឹងត្រូវបានផ្តល់ឲ្យនូវការធ្វើវិភាគដុំសាច់ (ការច្រឹបសាច់ពីជាលិកាថ្លើមដើម្បីវិភាគ)
ការព្យាបាលជំងឺមហារីកថ្លើម
ជម្រើសការព្យាបាលសមស្របបំផុតគឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ ទំហំ និងរូបរាងនៃកោសិកាមហារីក ដំណាក់កាល និងការរីករាលដាលនៃជម្ងឺមហារីក ព្រមទាំងសុខភាពទូទៅរបស់អ្នកជំងឺនោះ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
- ការវះកាត់
- ការព្យាបាលដោយគីមី
- ការព្យាបាលដោយវិទ្យុសកម្ម
- វះកាត់ដូរថ្លើម គឺជាជម្រើសមួយសម្រាប់អ្នកជំងឺមានអាយុក្រោម៧០ឆ្នាំ ដែលមានដុំសាច់ទំហំតូចជាង ៥សង់ទីម៉ែត្រ។
ការបង្ការជាវិធីសាស្រ្តល្អដើម្បីព្យាបាលជំងឺមហារីកថ្លើម។ ទោះជាយ៉ាងណា ការព្យាបាលអាចមានប្រសិទ្ធភាពប្រសិនបើមហារីកថ្លើមត្រូវបានរកឃើញទាន់ពេលវេលាតាមរយះការស្រាវជ្រាវរក។ មហារីកថ្លើមមានដល់៩០% បង្កឡើងដោយការឆ្លងមេរោគរលាកថ្លើមប្រភេទ B និង C ដែលនាំឲ្យមានជំងឺក្រិនថ្លើម និងមហារីកថ្លើម។ បន្ទាប់មកជំងឺមហារីកថ្លើមនេះនឹងកើនទ្វេដងក្នុងរយៈពេល ៣-៦ ខែ។ អ្នកដែលមានជំងឺរលាកថ្លើមប្រភេទB និងC គួរតែធ្វើការពិនិត្យអេកូ ក៏ដូចជាការធ្វើតេស្តឈាមដើម្បីពិនិត្យមើលភាពមិនធម្មតានៃមុខងារថ្លើម ជំងឺរលាកថ្លើមដោយវីរុសនិង តេស្ត Alpha-fetoprotein រៀងរាល់ 3 ខែ។
by rescent | សីហា 4, 2021 | Diseases
តើអ្វីទៅជាការប្តូរតំរងនោម?
ការប្តូតំរងនោមគឺជាទម្រង់ការវះកាត់ដែលធ្វើឡើងដោយជំនួសជាមួយតំរងនោមដែលឈឺជាមួយតំរងនោមដែលល្អពីមនុស្សផ្សេងទៀត។ តំរងនោមបានមកពីអ្នកផ្តល់ឲ្យនូវសរីរាង្គរបស់អ្នកស្លាប់ ឬអ្នកផ្តល់ឲ្យដែលមានជីវិតរស់នៅ។ សមាជិកគ្រួសារដែលមានតំរងនោមត្រួវល្អដែលអាចបរិច្ចាកផ្តល់ឲ្យនូវតំរងនោមម្ខាងរបស់ពួកគេ។ ការផ្លាស់ប្តួរបៀបនេះត្រួវបានហៅថាការប្តួតំរងនោមតាមរបៀបមានជីវិត។ មនុស្សដែលអាចបរិច្ចាកតំរងនោមអាចរស់នៅមានសុខភាពល្អដូចមនុស្សដែលមានតំរងនោមពេញលេញ។ មានផលប្រយោជន៍ខ្លះចំពោះការប្តូរតំរងនោមរបស់អ្នកបរិច្ចាកដែលមានជីវិតបើប្រៀបធៀបចំពោះការប្តូរតំរងនោមរបស់អ្នកបរិច្ចាកដែលគ្មានជីវិត។ ទាំងនោះរួមមាន៖
- មានការរង់ចាំរយៈពេលខ្លី។
- មានអត្រាជោគជ័យខ្ពស់ជាង។
- ការវះកាត់អាចត្រួវបានរៀបចំជាមុន ដែលអនុញ្ញាតឲ្យអ្នកទទួល និងអ្នកបរិច្ចាកមានសុខភាពល្អបំផុត។
តើការប្តូរតំរងនោមត្រូវធ្វើដោយរបៀបណា?
វេជ្ជបណ្ឌិតវះកាត់កាត់តំរងនោមរបស់អ្នកបរិច្ចាកនៅផ្នែកចំហៀងម្ខាងពោះផ្នែកខាងក្រោម និងភ្ជាប់ជាមួយសសៃឈាម អាក់ទែ និងវ៉ែននៃតំរងនោមដែលត្រូវប្តូរទៅនឹងសរសៃឈាមរបស់អាងត្រគាករបស់អ្នក។ ជាធម្មតាវេជ្ជបណ្ឌិតវះកាត់ត្រូវចំណាយពេល៣ម៉ោងសម្រាប់ទម្រង់ការនេះ។ ការវះកាត់មានដូតតទៅនេះ លោកអ្នកនឹងត្រួវបានដាក់សុងទឹកនោមដើម្បីបង្ហួរទឹកនោមចេញពីប្លោកនោម។ ជាធម្មតា សុងទឹកនោមត្រូវដកចេញបន្ទាប់ពីដាក់បាន៥ថ្ងៃហើយ។
ហេតុអ្វីវាត្រូវធ្វើ?
ភាគច្រើន ការផ្លាស់ប្តូរតំរងនោមចាប់ធ្វើការយ៉ាងឆាប់រហ័ស និងកម្រិតរបស់មុខងារតំរងនោមត្រឡប់មកធម្មតាវិញនៅអំឡុងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ មានការប្តូរតំរងនោមតិចតួចទេដែលនឹងចាប់ផ្តើមធ្វើការយឺត។ នៅពេលដែលមានហេតុការណ៏នេះកើតឡើង ការលាងឈាមចាំបាច់ត្រួវធ្វើរហូតដល់តំរងនោមចាប់ផ្តើមមានមុខងារល្អវិញ។
កក្តាប្រឈម និងផលវិបាក
លោកអ្នកប្រហែលជាបានគិតរួចហើយអំពីលទ្ធផលល្អនៃការទទួលតំរងនោមថ្មី៖ ជាការពិត អ្នកនឹងមានពេលវេលាបន្ថែមទៀតប្រសិនបើអ្នកមិនត្រូវការលាងឈាម។ ក្តីសង្ឃឹមថាអ្នកអាចត្រឡប់ទៅធ្វើការបាន ប្រសិនបើអ្នកមិនមានលទ្ធភាពទៅធ្វើការបានទេនៅពេលនេះ។ ប៉ុន្តែ ប្រហែលជាអ្នកនឹងមានអារម្មណ៏ប្រសើរឡើង និងមានកម្លាំងថែមទៀត។ អ្នកនឹងមិនមានការហាមឃាត់ក្នុងការញាំសារធាតុរាវតទៅទៀតឡើយ ហើយអ្នកអាចមានលទ្ធភាពញាំអាហារខ្លះៗពីមុន តែឥឡូវនេះមិនត្រូវបានហាមឃាត់ទៀតឡើយ។ ទាំងអស់នេះគឺជាការទាក់ទាញ!
ប៉ុន្តែ កត្តាប្រឈមពិតជាមានយ៉ាងច្បាស់។ ដំបូងគឺការវះកាត់ដែលរួមបញ្ចូលដោយការប្រើប្រាស់ការដាក់ថ្នាំសណ្តំ (ដើម្បីឲ្យគេង)។ ការបង្ករោគ ការវះកាត់បន្ត គឺជាផ្នែកប្រឈមដ៏ទៃទៀត។ ដូច្នេះប្រសិនបើមានផលវិបាកត្រូវបញ្ជូនត្រឡប់ទៅបន្ទប់វះកាត់។ ទោះបីមានការបង្ការដើម្បីកាត់បន្ថយកត្តាប្រឈមអស់ទាំងនេះត្រូវបានធ្វើឡើងក៏ដោយ ក៏វាអាចកើតមានដែរចំពោះការវះកាត់ធំ។ កត្តាប្រឈមដ៏ទៃទៀតដែលពាក់ព័ន្ធគឺថ្នាំដែលប្រើប្រាស់បន្ទាប់ពីការប្តួរតំរងនោមរួច។ បំណងរបស់ពួកគេគឺធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានសកម្មភាពតិច ដូច្នេះរាងកាយរបស់អ្នកនឹងមិនបដិសេធន៍ចំពោះតំរងនោម។ ការងារប្រព័ន្ធភាពស៊ាំរបស់អ្នកគឺសម្រាប់ប្រឆាំងទប់ទល់ជាមួយជំងឺ និងការបង្ករោគ។ នៅពេល “សមត្ថភាពការប្រឆាំង” របស់វាត្រូវបានកាត់បន្ថុយដោយថ្នាំ ជំងឺ និងការបង្ករោគអាចកើតឡើងបន្ថែមទៀតយ៉ាងងាយ។ ជួនកាល ថ្វីបើកម្រកើតមាន តែបើកើតមាន ជាលទ្ធផលអាចស្លាប់។
អ្នកជំងឺខ្លះមានបញ្ហាជាច្រើនដោយសារមានជំងឺបន្ថែមនៅលើការខ្សោយតំរងនោម។ អ្នកជំងឺខ្លះមានវ័យចំណាស់ និងខ្លះទៀតមិនទាន់ចាស់ប៉ុន្មានទេ ប៉ុន្តែមានជំងឺផ្សេងទៀតអាចឲ្យប្រឈមមុខកាន់តែខ្លាំងឡើងសម្រាប់ការប្តួរតំរងនោម។ ផ្នែកការវាយតម្លៃរួមមានការប្រឈមជាមួយទម្ងន់ និងភាពមានប្រយោជន៍ និងការកំណត់ថាតើភាពមានប្រយោជន៍មានទម្ងន់ធ្ងន់ជាងការប្រឈមឬទេ។
ជម្រើសផ្សេងទៀត
ខ្សោយតំរងនោម គឺជាស្ថានភាពមិនអាចព្យាបាលបាន។ ប៉ុន្តែ ឥឡួវទម្រង់ផ្សេងៗនៃការលាងឈាម យើងមានលទ្ធភាពជួយសង្រ្គោះជីវិតបានជាច្រើននៅពេលដែលវាស្ទើតែបាត់បង់ទៅហើយនោះ។ ការលាងឈាមមិនមែនជាការព្យាបាលសម្រាប់ការខ្សោយតំរងនោមនោះទេ ប៉ុន្តែវាប្រសើរជាងដោយការជំនួសនូវតំរងនោមធម្មតា។
ការទទួលយកបានរបស់បេក្ខជន
បច្ចុប្បន្ននេះ ការប្តូរតំរងនោម ត្រូវបានទទួលយកជាការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺដែលមានជំងឺតំរងនោមនៅដំណាក់កាលចុងក្រោយ។ បើអ្នកស្វែងរកសម្រាប់ការប្តូរតំរងនោម អ្នកនឹងទទួលបានព័ត៌មានអំពីទិដ្ឋភាពផ្សេងៗនៃដំណើរការនៃការផ្លាស់ប្តូរ។ អ្នកនឹងទទួលបានព័ត៌មានមុនពេលការផ្លាស់ប្តូររបស់អ្នក នៅពេលការគេងពេទ្យរបស់អ្នក និងក្រោយការផ្លាស់ប្តូរ ដើម្បីនិយាយឆ្លើយតបជាមួយសំណួរ និងការព្រួយបារម្មណ៍របស់លោកអ្នក។ ការបារម្មណ៍ជាច្រើនរបស់លោកអ្នកគឺជារឿងធម្មតាសម្រាប់អ្នកជំងឺទាំងអស់ដែលជ្រើសរើសវិធីសាស្ត្រក្នុងការប្តួរតំរងនោម។ វាជាទិសដៅរបស់យើងដើម្បីជួយលោកអ្នកក្នុងការផ្តល់ជម្រើសអំពីការផ្លាស់ប្តូរ។ យើងជឿជាក់ថា ព័ត៌មាននេះនឹងជួយលោកអ្នកឲ្យក្លាយទៅជាដៃគូសកម្មបន្ថែមទៀតក្នុងការព្យាបាល និងភាពជាសះស្បើយមកវិញរបស់លោកអ្នកបន្ទាប់ពីធ្វើការប្តូរតំរងនោមហើយ។
by rescent | សីហា 3, 2021 | Diseases
រលាកពោះវៀនជំងឺ (IBD)ជាអ្វី?
រលាកពោះវៀនសំដៅទៅលើការរលាករ៉ាំរ៉ៃនៃស្រទាប់ខាងក្នុងនៃពោះវៀនតូចឬពោះវៀនធំ។ វាមាន២ប្រភេទធំដូចជា ដំបៅរលាកពោះវៀនធំ (Ulcerative colitis) និង ជំងឺក្រោន(Crohn’s disease)។
រោគសញ្ញានៃជំងឺរលាកពោះវៀន
ទាំងរលាកដំបៅពោះវៀនធំនិងជំងឺក្រោនគឺមានការរលាកនៃភ្នាសខាងក្នុងនៃពោះវៀន ដូច្នេះជំងឺទាំងពីរនេះមានរោគសញ្ញាដូចគ្នា។ ទោះជាយ៉ាងណា ទំធំនិងទីតាំងនៃការរលាកពោះវៀនមិនដូចគ្នាទេ។ រលាកដំបៅពោះវៀនធំនិងនិងជំងឺក្រោនស្តែងចេញរោគសញ្ញាដូចជាអស់កំលាំង បាត់បង់ចំណង់អាហារនិងពេលខ្លះក្តៅខ្លួនដែលមានរោគសញ្ញាជាក់លាក់ទាក់ទងដោយផ្ទាល់ទៅនឹងពោះវៀន។
រោគសញ្ញាទាំងនេះរួមមានបត់ជើងធំមិនទៀងទាត់ ដោយមានរំអិលនិងឬ / ឈាម ជំងឺរាគរូសធ្ងន់ធ្ងរនិងឈឺពោះ។ ការរលាកនេះអាចមានបណ្តាលឲ្យបាត់បង់ឈាមតាមរយៈពោះវៀន។ ការបាត់បង់ឈាមនេះអាចស្ថិតក្នុងរូបភាពមួយដែលគេហៅថា “កំបាំង”ឬហូរឈាមមិនអាចកត់សម្គាល់ឃើញ ដែលអាចរកឃើញតែជាមួយនឹងការធ្វើតេស្តពិសេសនិងអាចនាំឲ្យមានភាពស្លេកស្លាំងដោយការបាត់បង់ជាតិដែក។
ទាំងរលាកដំបៅពោះវៀនធំនិងជំងឺក្រោនរោគសញ្ញាអាចកើតឡើងមិនត្រឹមតែនៅលើពោះវៀនទេ។ ជាង ២៥% នៃអ្នកជំងឺមានការឈឺចាប់ ឬអាចមានរលាក (រលាកសន្លាក់) សន្លាក់ធំនិងសន្លាក់តូចៗនៅឆ្អឹងកងខ្នងនិងឆ្អឹងអាងត្រគាក។ ប្រភេទផ្សេងទៀតនៃរលាកសន្លាក់ ការរលាកនៅសន្លាក់នេះបណ្តាលឲ្យមាន ហើម ឈឺចាប់និងមិនអាចកម្រើកបានស្រួល។ ស្បែកអ្នកជំងឺរលាកពោះវៀនធំ អាចមានប្រតិកម្មដោយមានទ្រង់ទ្រាយឡើងកន្ទួល ក្រហមជាំ ឈឺចាប់ខ្លាំងដែលទូទៅកើតឡើងនៅដៃនិងជើង។ តែទោះយ៉ាងណារោគសញ្ញាដែលមិនសូវជួបប្រទះរួមមានការរលាកភ្នែកជាពិសេសកូនក្រមុំភ្នែក និងសន្ធានភ្នែក។ ជំងឺទាំងពីរនេះអាចរួមផ្សំដោយមិនជាកលាក់ជាមួយការរលាកថ្លើម។
ជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)
គេស្គាល់ជំងឺដំបៅរលាកពោះវៀនធំដែលប៉ះពាល់តែពោះវៀនធំនេះ ដោយដំណាក់កាលស្រួចស្រាវរបស់វាដោយមានរាគរូស (លាយជាមួយរំអិលនិងឬឈាម) ។ ភាពធ្ងន់ ធ្ងរនៃរាករូសនេះអាស្រ័យទៅលើសកម្មភាពនៃការរលាកនិងទំហំនៃការរលាក។ រាគអាចនឹងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់នៅក្នុងករណីពោះវៀនធំទាំងមូលរងការប៉ះពាល់។ ទោះជាយ៉ាងណា ប្រសិនបើប៉ះពាល់តែផ្នែកចុងក្រោយនៃពោះវៀនធំ (ថង់លាមក) នោះលាមកអាចមានសភាពរឹងខ្លះ ប៉ុន្តែអាចមានឈាមក្នុងលាមកផងដែរ។
ជំងឺក្រោន (Crohn’s disease)
ជំងឺក្រោនអាចប៉ះពាល់ដល់ទាំងពោះវៀនតូចនិងពោះវៀនធំ។ ក្នុងដំណាក់កាលដំបូងវាអាចធ្វើឲ្យមានរោគសញ្ញាតិចតួចឬក៏អត់តែម្តង ជាពិសេសករណីមានការប៉ះពាល់តែផ្នែកមួយនៃពោះវៀនធំ ឬមិនមានការប៉ះពាល់នោះរាគអាចនឹងមិនមានតែម្តង។ ក្នុងករណីជាច្រើនអាចមានការឈឺពោះដែលពេលខ្លះអាចច្រឡំជាមួយជំងឺរលាកខ្នែងពោះវៀន។ ជំងឺក្រោនពាក់ព័ន្ធនិងកង្វះអាហារូបត្ថម្ភក្នុងដំណាក់កាលដំបូងដែលបណ្តាលឲ្យស្រកទម្ងន់យ៉ាងខ្លាំង។
អ្នកជំងឺខ្លះ មានការរលាកនៅតំបន់រន្ធគូថដែលនាំឲ្យមានគុម្ពខ្ទុះនិងទៅជាបូស។ ការគុម្ពខ្ទុះមានរាងដូចបំពង់វែងជួរៗជាមួយកោសិការលាក។ ការគុម្ពខ្ទុះត្រូវបានគេរកឃើញរហូតដល់ទៅ ៣០% នៃអ្នកជំងឺក្រោនទាំងអស់។
ការគុម្ពខ្ទុះមានហូរទឹករងៃ នៅក្នុងតំបន់នៃរន្ធគូថជាពិសេសករណីដែលកើតឡើងវិញ គឺតម្រូវអោយមានការពិនិត្យយ៉ាងឲ្យបានម៉ដ្ឋចត់បន្ថែមទៀត នៅពេលណាដែលអ្នកជំងឺបានប្រាប់ពីការកើតឡើងវិញនៃរោគសញ្ញាដែលបានរៀបរាប់ខាងលើនេះគ្រូពេទ្យគួរតែពិចារណាពីជំងឺរលាកពោះវៀនធំ។
មូលហេតុនៃជំងឺរលាកពោះវៀនធំ
មូលហេតុពិតប្រាកដនៃជំងឺរលាកពោះវៀននៅតែមានភាពលំបាក។ តែទោះយ៉ាងណា ជំងឺរ៉ាំរ៉ៃដែលកើតឡើងវិញញឹកញាប់នេះមានទាក់ទងទៅនឹងអន្តរកម្មស្មុគស្មាញរវាងកត្តាបរិស្ថាន និងជំងឺតំណពូជ។ កត្តាតំណពូជទាមទាឲ្យមានកត្តាផ្សេងទៀតដូចជាវីរុសឬបាក់តេរី ការផ្លាស់ប្តូរឥរិយាបថហូបចុកឬការការប្រើប្រាស់ម្ហូបអាហារដែលមានដាក់សារធាតុទុកឲ្យបានយូរឬម្ហូបអាហារដែលមានដាក់សារធាតុបន្ថែមផ្សេងទៀតឬការរំខាននៃប្រព័ន្ធភាពស៊ាំក្នុងខ្លួនឬម្ហូបអាហារដែលរារាំងដល់ការបឺតស្រូបរបស់ពោះវៀន។
មកដល់សព្វថ្ងៃមិនមានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ពីភាពមានទំនាក់ទំនងគ្នារវាងកត្តាទាំងនេះជាមួយនិងការនំាឲ្យមានរលាកពោះវៀននេះឡើយ។ កត្តាបរិស្ថានប្រហែលជាដើរតួនាទីយ៉ាងសំខាន់។ ចំណែកឯជំងឺផ្សេងៗទៀត ហាក់បីដូចជាមិនបង្កឲ្យមានរលាកពោះវៀននេះទេ។ ហេតុនេះហើយ អ្នកមានជំងឺនេះមិនអាចចម្លងជំងឺនេះពីអ្នកដ៏ទៃបានឡើយ។
ការស្រាវជ្រាវនៃជំងឺរលាកពោះវៀន
ប្រសិនបើអ្នកសង្ស័យថាអ្នកអាចរលាកពោះវៀន ការធ្វើតេស្តដូចខាងក្រោមនេះអាចបញ្ជាក់បាន:
- ពិនិត្យរាងកាយទាំងមូលជាពិសេសពោះនិងរន្ធគូថ។
- តេស្តមន្ទីរពិសោធន៍ រួមបញ្ចូលទាំងឈាមនិងលាមកដែលអាចបង្ហាញពីសញ្ញានៃការរលាកទូទៅ។
- ពិនិត្យអេកូពោះដើម្បីរកឲ្យឃើញពីការប្រែប្រួលណាមួយដូចជាការរីកធំនៃពោះវៀននិងការកើនឡើងនៃកម្រាស់នៃជញ្ជាំងពោះវៀន។
- ឆ្លុះមើលផ្នែកខាងក្នុងរបស់បំពង់រំលាយអាហារ។
- ពិនិវិទ្យុសាស្រ្តដូចជា X-ray, MRI និង CT ស្កេន។
ការព្យាបាលសម្រាប់ជំងឺរលាកពោះវៀន
ជម្រើសនៃការព្យាបាលរួមមានការប្រើថ្នាំ ការគ្រប់គ្រងអាហារូបត្ថម្ភ ការគាំទ្រផ្លូវចិត្តនិងការវះកាត់។
នេះជាគោលដៅចម្បងនៃការព្យាបាលគឺដើម្បីកាត់បន្ថយរោគសញ្ញារបស់អ្នកជំងឺ (រាក ឈឺចាប់ និងការបាត់បង់ឈាម) ហើយនៅពេលដែលបានជោគជ័យហើយ ព្យាបាលកុំឲ្យមានការលាប់ឡើងវិញ។
អាហាររូបត្ថម្ភសម្រាប់អ្នកដែលមានជំងឺរលាកពោះវៀន
ខណៈពេលដែលម្ហូបអាហារមិនបណ្តាលរលាកពោះវៀន វាអាចបង្កឲ្យមានរោគសញ្ញាឬស្ថាភាពជំងឺវិវិឌ្ឍនទៅជាអាក្រក់ នៅពេលដែលជំងឺនេះសកម្ម។ គោលដៅនៃការគ្រប់គ្រងរបបអាហារសម្រាប់អ្នករលាកពោះវៀនគឺដើម្បីកែប្រែរបបអាហាររបស់ពួកគេ ដើម្បីកាត់បន្ថយរោគសញ្ញានៃប្រព័ន្ធរំលាយអាហារ ខណៈពេលដែលរក្សាការទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ គ្រូពេទ្យរបស់អ្នកអាចនឹងធ្វើការវាយតម្លៃអាហារូបត្ថម្ភដើម្បីកំណត់ថាតើអ្នកបានទទួលកាឡូរីបាន វីតាមីននិងសារធាតុរ៉ែ គ្រប់គ្រាន់។ គ្រូពេទ្យអាចណែនាំថ្នាំបំប៉នដែលរាវផងដែរ។
ដំណោះស្រាយជាមួយរលាកពោះវៀន
ទោះបីជារលាកពោះវៀនជាជំងឺរ៉ាំរ៉ៃដែលមានរយៈពេលនៃការកើត និងការលាប់ក៏ដោយ មនុស្សភាគច្រើនអាចរស់នៅបានធម្មតានិងជីវិតរបស់ពួកគេគុណភាពល្អផងដែរ។ សម្រាប់អ្នកដែលមានរោគសញ្ញារ៉ាំរ៉ៃនិងអាចិន្ត្រៃយ៏:
១. ដឹងពីរាងកាយរបស់អ្នកនិងរបៀបដែលរលាកពោះវៀនប៉ះពាល់ដល់អ្នក។
២. រៀនថែទាំខ្លួនឯង – ត្រូវត្រួតពិនិត្យលើរឿងដែលអ្នកអាចត្រួតពិនិត្យបាន។
៣. បង្កើតនូវប្រព័ន្ធគាំទ្រដែលល្អសម្រាប់អ្នក: ក្រុមគ្រួសារ មិត្តភក្តិនិងក្រុមគាំទ្រ។
៤. ត្រូវប្រាកដថា អនុវត្តតាមការណែនាំពីក្រុមគ្រូពេទ្យរបស់អ្នក។
by rescent | សីហា 2, 2021 | Diseases
ពាក្យថា ស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់ សំដៅដល់ស្រ្តីផ្ទៃពោះណាម្នាក់ដែលអាចមានគ្រោះថ្នាក់ កើនឡើងនូវបញ្ហាសុខភាព ផលវិបាកនានា ឬ គ្រោះថ្នាក់ដល់បាត់បង់ជីវិត ចំពោះម្តាយ ឬកូនក្នុងផ្ទៃរបស់គាត់ទាំងពេលកំពុងមានផ្ទៃពោះ អំឡុងពេលសម្រាលឬបន្ទាប់ពីសំរាលកូនហើយ។
- កត្តាប្រឈមសម្រាប់ការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់
- រោគវិនិច្ឆ័យនៃការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់
- ការបង្ការ និងការព្យាបាលនៃការមានផ្ទៃពោះដែលមានគ្រោះថ្នាក់ខ្ពស់
កត្តាប្រឈមចំពោះស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់
កត្តាជាក់លាក់មួយចំនួនដែលអាចចូលរួមចំណែកដល់ការមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់រួមមាន៖
- ប្រវត្តិធ្លាប់មានការរំលូត ឬ កូនស្លាប់ភ្លាមៗបន្ទាប់ពីកើតហើយ
- កូនកើតមិនគ្រប់ខែ ដែលមានន័យថាកូនសំរាលមុនផ្ទៃពោះអាយុបាន៣៧ សប្តាហ៍ ឬ ផ្ទៃពោះលើសខែដែលអាយុផ្ទៃពោះហួសឬលើស៤២ សប្តាហ៍
- ប្រវត្តិធ្លាប់មានការរំលូតកួន២ដង ឬលើសពីនេះ
- ប្រវត្តិធ្លាប់សំរាលកូនដែលមានទម្ងន់តិចជាង ២៥០០ក្រាម ឬលើសពី ៤០០០ក្រាម
- ប្រវត្តិធ្លាប់មានការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
- ប្រវត្តិធ្លាប់សំរាលកូនដែលមានពិការភាពផ្នែកប្រាជ្ញាស្មារតី ឬ ការយឺតយ៉ាវផ្នែកចិត្តសាស្ត្រ
- ប្រវត្តិធ្លាប់មានបំរុងក្រឡាភ្លើង
- ធ្លាប់មានការវះកាត់ស្បូនចេញ ឬការវះកាត់ទាក់ទងនឹងសម្ភព និង រោគស្រ្តីផ្សេងទៀត
- ស្រ្តីមានផ្ទៃពោះច្រើនដង
- ទំរង់បង្ហាញរបស់ទារកមិនធម្មតា ដូចជា បង្ហាញគូទ ឬ បញ្ច្រាស់ (ចាប់ពី ៣៤ សប្តាហ៍ទៅ)
- ម្តាយមានអាយុតិចជាង១៦ឆ្នាំ ឬលើសពី៤០ឆ្នាំ
- ហូរឈាមតាមទ្វារមាស ឬ ហូរឈាមជាប់អំឡុងមានផ្ទៃពោះ
- ប្រភេទរេស៊ីសឈាមអវិជ្ជមាន
- ការវិវត្តនៃដុំក្នុងអាងត្រគាកអំឡុងពេលមានផ្ទៃពោះ
- ការឡើងសម្ពាធឈាមរបស់ស្រ្តីជាម្តាយ ដែលកំណត់ថា ១៤០/៩០ mm Hg ឬ លើស
- មានជំងឺទឹកនោមផ្អែមដោយពឹងលើថ្នាំអាំងស៊ុយលីន
- មានជំងឺតំរងនោម
- មានជំងឺបេះដូង
- ការប្រើថ្នាំច្រើន ឬផឹកស្រា
- ល័ក្ខខ័ណ្ឌវេជ្ជសាស្រ្ត និងជំងឺផ្នែកខាងក្នុងដូចជា ស្លេកស្លាំង ការលើសអ័រម៉ូនទីរ៉ូអ៊ីត មានជំងឺsystemic lupus erythematosus (SLE) មានជំងឺ thalassemia ជំងឺឆ្កួតជ្រូក និង របេង ។ល។
- អ្នកជំងឺមានមេរោគអេដស៍ មានការឆ្លងជំងឺកាមរោគណាមួយ ឬក៏មានជំងឺថ្លើមប្រភេទបេ
ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំរុងមានកូន ដែលមានកត្តាប្រឈមខាងលើណាមួយ គួរតែស្វែងរកដំបូន្មាន និង ការថែទាំផ្នែកវេជ្ជសាស្រ្តនៅកន្លែងដែលមានបំពាក់សម្ភារៈបរិក្ខារល្អត្រឹមត្រូវ ទាំងសម្ភារៈនិង បុគ្គលិកមានបទពិសោធន៍ចាំបាច់ និង ជំនាញដើម្បីធានាថាការព្យាបាលនិងថែទាំបានត្រឹមត្រូវជាក់លាក់ និងសុវត្ថិភាព។
ការធ្វើរោគវិនិច្ឆ័យចំពោះស្រ្តីផ្ទៃពោះដែលមានការប្រឈមខ្ពស់
នៅពេលដែលស្រ្តីរំពឹងទុកចាប់ផ្តើមទទួលការថែទាំមុនសំរាលនៅមន្ទីរពេទ្យ អ្នកផ្តល់សេវានឹងធ្វើការប៉ាន់ប្រមាណដើម្បីកំណត់ថាតើស្រ្តីទំនងជាមានផ្ទៃពោះប្រឈមគ្រោះថ្នាក់ខ្ពស់ឬទេ។ វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យបែបនេះដោយការពិនិត្យលើប្រវត្តិវេជ្ជសាស្រ្តរបស់ស្រ្តីរកមើលកត្តាប្រឈមដែលអាចកើតមាន ដោយមានការពិនិត្យតាមដានជាប្រចាំមុនពេលសម្រាលព្រមជាមួយការពិនិត្យ ឬ ទំរង់ការបន្ថែមដូចជា៖
- ការពិនិត្យទឹកនោមរកមើលកំរិតជាតិស្ករ និងប្រូតេអ៊ីន។ ការពិនិត្យរកមើលការលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម រួមជាមួយនឹងការឡើងសម្ពាធឈាមខ្ពស់ អាចជាការចង្អុលបង្ហាញមួយពីបំរុងក្រឡាភ្លើង ឯកំរិតជាតិស្ករខ្ពស់ក្នុងទឹកនោមអាចជាសញ្ញានៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ វេជ្ជបណ្ឌិតនឹងពិនិត្យរកមើលកំរិតជាតិស្ករក្នុងឈាមបន្ថែមទៀតដើម្បីបញ្ជាក់ថាជាជំងឺទឹកនោមផ្អែម ឬមិនមែនជាជំងឺទឹកនោមផ្អែមនាពេលបច្ចុប្បន្ន។
- ការប៉ាន់ប្រមាណលើទម្ងន់និងកំពស់
- ការពិនិត្យឃើញមានសម្ពាធឈាមឡើងខ្ពស់
- ការវាស់កំពស់ស្បូនដើម្បីប៉ាន់ស្មានទំហំរបស់ទារក/កូន
- ការពិនិត្យ និង ការប៉ាន់ប្រមាណផ្សេងទៀតទៅតាមអនុសាសន៍របស់វេជ្ជបណ្ឌិត
ការពិនិត្យទារក/កូនក្នុងអំឡុងពេលមានផ្ទៃពោះ
ស្រ្តីរំពឹងទុកដែលត្រូវបានកំណត់រោគវិនិច្ឆ័យថាជាស្រ្តីមានការប្រឈមខ្ពស់គួរទទួលបាននូវការតាមដានយ៉ាងជិតស្និទ្ធ និងការថែទាំមុនសម្រាលក្នុងពេលមានផ្ទៃពោះ ហើយគួរជួបជាមួយវេជ្ជបណ្ឌិតរបស់គេអោយបានញឹកញាប់ជាងស្រ្តីដែលគ្មានការប្រឈម។ ម្តាយដែលមានការប្រឈមខ្ពស់ពេលមានផ្ទៃពោះ អាចនឹងទទួលបាននូវការពិនិត្យបន្ថែមទៀតចំពោះភាពមិនធម្មតារបស់ទារកណាមួយដើម្បីជួយអោយមានផែនការ និង ការព្យាបាលបន្ថែម។ ឧទាហរណ៍នានានៃការតាមដានទារក និង ការប៉ាន់ប្រមាណរួមមាន៖
- ការធ្វើអេកូ៖ ការពិនិត្យដែលប្រើប្រាស់រលកសំលេងខ្ពស់ដើម្បីរកមើលបញ្ហាផ្សេងៗ ហើយប្រមូលព័ត៌មានអំពីការមានផ្ទៃពោះ ភាពមិនធម្មតាណាមួយរបស់ទារក ឬសុក ព្រមទាំងរូបសាស្រ្តនិងសរីរវិទ្យារបស់ទារក ស្បូន សុក ទងសុក និងទឹកភ្លោះដោយមិនបណ្តាលអោយមានការឈឺចាប់ដល់ស្រ្តីនិងទារកក្នុងផ្ទៃនោះទេ។
- ការពិនិត្យមុនសំរាលរកមើលជំងឺ Down’s syndrome ដែលអាចធ្វើឡើងតាមមធ្យោបាយផ្សេងៗដូចជា៖
- នៅត្រីមាសទី១ដោយធ្វើតេស្តបូកបញ្ចូលគ្នា៖ តេស្តនេះអាចអនុវត្តនូវចន្លោះសប្តាហ៍ទី ១១ ទៅ ១៣ នៃការមានផ្ទៃពោះ ដោយការប្រើពិនិត្យដោយរលកសំលេងពិសេសណាមួយដែលគេស្គាល់ថាជាតេស្ត NT(nuchal translucency test – តេស្តសំរាប់វាស់កំរាស់នៃសារធាតុរាវនៅខាងក្រោយនៃកទារកដែលកំពុងលូតលាស់) ព្រមជាមួយនឹងការពិនិត្យឈាម។ ការពិនិត្យរួមនេះរកឃើញជាក់លាក់បាន៨៥%នៃករណី Down’s syndrome ជាមួយនឹងអត្រាមិនវិជ្ជមាន៥%។
- នៅត្រីមាសទី២ធ្វើតេស្ត Prenatal Quadruple៖ក្នុងករណីដែលស្រ្តីចាប់ផ្តើមទទួលការថែទាំមុនសំរាលបន្ទាប់ពីត្រីមាសទី១ ការពិនិត្យឈាមអាចត្រូវបានគេអនុវត្តនៅន្លោះសប្តាហ៍ទី ១៥ ទៅ ២០ នៃការមានផ្ទៃពោះ។ វារកឃើញជាក់លាក់បាន៨៥% ជាមួយនឹងអត្រាមិនវិជ្ជមាន៥%។
- NIFTY Test (Non–Invasive Fetal Trisomy Test)៖ តេស្តនេះប្រើបច្ចេកវិទ្យាកំនត់រកផលវិបាករបស់ហ្សែនចុងក្រោយបង្អស់ក្នុងការរកមើល Down’s syndrome ដោយការវិភាគលើ កោសិកាសេរីDNAកូន (cell-free fetal DNA) នៅក្នុងលំហូរឈាមរបស់ម្តាយ។ វិធីសាស្រ្តនេះមានអត្រាត្រឹមត្រូវលើសពី ៩៩% ក្នុងការពិនិត្យរកមើលល័ក្ខខ័ណ្ឌ Trisomy ដូចជា
Down’s syndrome ដោយមានអត្រាមិនវិជ្ជមានតិចជា ១%។ ការពិនិត្យនេះ អាចត្រូវបានគេអនុវត្តក្នុងពេលណាមួយបន្ទាប់ពីផ្ទៃពោះបាន ១២ សប្តាហ៍ដោយលទ្ធផលអាចទទួលបានក្នុងអំឡុង ២ទៅ៣សប្តាហ៍បន្ទាប់ពីការពិនិត្យឈាម។
- ការបូមពិនិត្យទឹកភ្លោះ(Amniocentesis)៖ អនុវត្តនៅចន្លោះ សប្តាហ៍ទី១៨ ទៅ ២០នៃការមានផ្ទៃពោះ។ការបូមពិនិត្យទឹកភ្លោះនេះ ពាក់ពន្ធ័នឹងការវិភាគលើកោសិការបស់កូនដើម្បីកំណត់រោគវិនិច្ឆ័យមុនសំរាលរកវិបត្តិផ្សេងៗ ដូចជា ភាពមិនធម្មតារបស់ក្រូម៉ូសូម ជំងឺ thalassemia ឬ វិបត្តិរបស់ហ្សែនផ្សេងៗ។
- ការពិនិត្យពេលថែទាំមុនសំរាលផ្សេងទៀត និង ការពិនិត្យរកតាមអនុសាសន៍របស់វេជ្ជបណ្ឌិត៖ មានដូចជា chorionic villus sampling (CVS), cordocentesis (ក៏ត្រូវបានគេស្គាល់ផងដែរថាជាការបូមឈាមទារកតាមទងសុក – percutaneous umbilical blood sampling ឬ PUBS) ឬក៏ការពិនិត្យចង្វាក់បេះដូងទារក – non-stress test (NST) ។ល។
ការការពារ និងការព្យាបាលលើស្រ្តីដែលប្រឈមមុខខ្ពស់
ការថែទាំខ្លួនឯងមុនសំរាលរបស់ស្រ្តីរំពឹងទុកដែលប្រឈមមុខខ្ពស់ពេលមានផ្ទៃពោះ គឺមានសារៈសំខាន់មិនគួរអោយជឿ ចំពោះសុវត្ថិភាព និង សុខមាលភាពទាំងកូននិងម្តាយផ្ទាល់។ ការយកចិត្តទុកដាក់ដោយផ្តោតលើសុខភាពយ៉ាងប្រុងប្រយត្ន័ នឹងដើរទន្ទឹមនឹងការធានាសុភមង្គលរបស់ស្រ្តីមានផ្ទៃពោះ និង ជួយអោយទារកមានសុខភាពល្អ ហើយរឹងមាំ។ តាមពិតទៅ ការថែទាំដោយខ្លួនឯងមុនសម្រាលអាចខុសគ្នាទៅតាមបុគ្គល ដោយផ្អែកលើល័ក្ខខ័ណ្ឌមួយចំនួនរបស់ម្តាយនិងកូនដែលមិនទាន់កើត។ វេជ្ជបណ្ឌិតគួរតែត្រូវបានពិគ្រោះរកមើលយន្តការដ៍ត្រឹមត្រូវ។ វាមានសារៈសំខាន់ណាស់ដែលស្រ្តីរំពឹងទុកអនុវត្តដូចខាងក្រោម៖
- រៀបចំអោយស្រ្តីដែលត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះមានការពិនិត្យសុខភាពទាំងប្តីនិងប្រពន្ធ។ ប្រសិនបើ ល័ក្ខខ័ណ្ឌសុខភាពណាមួយត្រូវបានពិនិត្យឃើញ ចាត់វិធានការដែលតម្រូវអោយមាន ដើម្បីព្យាបាល ឬក៏ពិនិត្យរកបញ្ហានានាមុនពេលមានផ្ទៃពោះ។ ជាក់ស្តែង អ្នកជំងឺដែលមានការឡើងសម្ពាធឈាមគួរទទួលបានការពិនិត្យសម្ពាធឈាមរកមើលអោយដឹងនៅចន្លោះកំរិតធម្មតាមុនពេលមានផ្ទៃពោះ។ អ្នកជំងឺទាំងឡាយណាលើសទម្ងន់ គួរបញ្ចុះគីឡូតាមរយៈរបបអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណមុនពេលមានផ្ទៃពោះ។
- ស្រ្តីដែលមានផែនការមានផ្ទៃពោះទាំងនោះ គួរចាប់ផ្តើមលេបថ្នាំអាស៊ីតហ្វូលិក ២ ទៅ ៣ខែមុនការមានផ្ទៃពោះដើម្បីការពារការប៉ះពាល់ការបង្កកំណើត ដូចជា spina bifida ឬ neural tube defects។
- ក្នុងខណៈដែលនរណាម្នាក់ត្រូវបានរកឃើញថាពួកគាត់មានផ្ទៃពោះ ការថែទាំមុនសម្រាលគួររួមបញ្ចូលទាំងការបង្ហាញដល់អ្នកផ្តល់សេវាអំពីប្រវត្តិវេជ្ជសាស្រ្ត និង ល័ក្ខខ័ណ្ឌវេជ្ជសាស្រ្តពេលមុនណាមួយដើម្បីអោយពួកគាត់អាចមានផែនការទទួលការថែទាំ និង ព្យាបាលបានត្រឹមត្រូវ ពេញរយៈពេលមានផ្ទៃពោះ។ស្រ្តីមានផ្ទៃពោះ គួរតែចំណាយពេលមកតាមការណាត់ជាទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិតរបស់ពួកគាត់។
- ជៀសវាជក់បារី ផឹកស្រា ឬក៏លេបថ្នាំបន្ថែមណាមួយផ្សេងទៀត។
- ព្យាយាមកាត់បន្ថយ/ជៀសវាងការធ្វើដំណើរ ឬសកម្មភាពដ៍ទៃទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់គក៌។
- មានការពិនិត្យទឹកនោម និងថ្លឹងទម្ងន់ ព្រមទាំងសម្ពាធឈាមក្នុងអំឡុងពេលជួបជាមួយវេជ្ជបណ្ឌិត ដើម្បីតាមដានរកភាពមិនធម្មតា ឬ ផលវិបាកដែលអាចកើតមានឡើងក្នុងពេលមានផ្ទៃពោះ។
- រក្សា ទម្ងន់រាងកាយដែលមានសុខភាពល្អ ជៀសវាងការមានទម្ងន់ទាបពេកឬលើសទម្ងន់ពេកក្នុងអំឡុងពេលមានផ្ទៃពោះ។
- ស្រ្តីដែលមានកំរិតជាតិស្ករខ្ពស់ គួរតែគ្រប់គ្រងកំរិតជាតិស្កររបស់ពួកគេ ជាមួយរបបអាហារដែលមានសុខភាពល្អ និងលំហាត់ប្រាណទៀងទាត់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតពីលំហាត់ប្រាណដែលនឹងមិនមានការប៉ះពាល់អវិជ្ជមានដល់ការមានផ្ទៃពោះ និងត្រួតពិនិត្យកំរិតជាតិស្ករយ៉ាងទៀងទាត់។
- កាត់បន្ថយស្រ្តេស និង ភាពតានតឹង។
- សំរាកអោយបានគ្រប់គ្រាន់។
រោគសញ្ញាដែលតម្រូវអោយមានការប្រុងប្រយត្ន័ផ្នែកវេជ្ជសាស្រ្ត
ស្រ្តីដែលរំពឹងទុកគួរតែជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិនិត្យរកមើលភាពមិនធម្មតាណាមួយ និង ទទួលបានការព្យាបាលប្រសិនបើពួកគេមានរោគសញ្ញាណាមួយដូចខាងក្រោម៖
- ឈឺក្បាលញឹកញាប់
- ចុកក្នុងពោះ ឬរមួលក្រពើ
- ទំហំក្រពះកាន់តែធំឬរួមតូច
- មានការហូរឈាមតាមទ្វារមាស
- ចលនាកូនក្នុងផ្ទៃមានការថយចុះ ឬមិនមានចលនាបន្ទាប់ពីអាយុផ្ទៃពោះ៥ទៅ៦ខែ
អ្នកជំនាញផ្នែកសុខភាពដែលពាក់ពន្ធ័នឹងការថែទាំស្រ្តីដែលប្រឈមគ្រោះថ្នាក់ខ្ពស់
- វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តី ដែលមានបទពិសោធន៍ និង ជំនាញលើផ្នែកផ្ទៃពោះ និងស្រ្តីផ្ទៃពោះដែលប្រឈមមុខខ្ពស់ ព្រមទាំងវេជ្ជបណ្ឌិតឯកទេសផ្នែកទារកទើបកើត (ជាផ្នែកពិសេសនៃផ្នែកកុមារ ដោយរួមមានការថែទាំផ្នែកវេជ្ជសាស្រ្តចំពោះទារកទើបកើត ជាពិសេសទារកដែលកើតមកមានភាពមិនធម្មតា ឬក៏ពិការពីកំណើត) នឹងជាអ្នកផ្តល់សេវាសុខភាពនិង ទីប្រឹក្សាដំបូងគេចំពោះម្តាយអំពីការមានផ្ទៃពោះដែលប្រឈមគ្រោះថ្នាក់ខ្ពស់។នេះរួមបញ្ចូលទាំងការថែទាំលើម្តាយ និងកូនពីពេលចាប់កំណើតរហូតដល់សំរាល។
- ពេញរយៈពេលការឈឺពោះនិងការសម្រាលស្រ្តីជាម្តាយនឹងត្រូវបានតាមដានយ៉ាងដិតដល់ពីក្រុមថែទាំផ្នែកសុខភាព រួមមាន វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តី វេជ្ជបណ្ឌិតឯកទេសថ្នាំសណ្តំ គិលានុបដ្ឋាកថែទាំក្នងបន្ទប់សម្រាលនិងគិលានុបដ្ឋាកផ្នែកសង្រ្គោះបន្ទាន់លើទារកទើបកើត (NICU) ដែលអ្នកទាំងអស់នេះ មានជំនាញ និងការបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតយ៉ាងច្បាស់ និងអាចផ្តល់សេវាល្អពេញយ៉ាងច្បាស់ព្រមទាំងអាចផ្តល់សេវាបានល្អពេញ២៤ម៉ោង។
by rescent | កក្កដា 30, 2021 | Diseases
បេះដូងគឺជាសរីរៈសាច់ដុំប្រហោងដែលមានទំហំប៉ុនកណ្តាប់ដៃ។ វាស្ថិតនៅចំកណ្តាលទ្រូង ផ្នែកខាងឆ្វេងបន្តិច និងក្រោមឆ្អឹងសន្ទះទ្រូង។
មុខងាររបស់បេះដូង គឺច្របាច់ឈាមដែលមានអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ បេះដូងត្រូវបានបែងចែកជាបួនថត គឺថតលើពីរ (Atriums) និងថតក្រោមពីរ (Ventricles) ។ ផ្នែកខាងស្តាំនៃបេះដូងទទួលបានឈាម “ដែលបានប្រើប្រាស់” ពីរាងកាយនិងច្របាច់វាទៅកាន់សួតដើម្បីចាប់យកអុកស៊ីសែន។ បន្ទាប់មកឈាមដែលសម្បូរអុកស៊ីហ្សែនវិលត្រឡប់ទៅផ្នែកខាងឆ្វេងនៃបេះដូងហើយត្រូវបានច្របាច់បញ្ចេញតាមរយៈអាអ័កទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។
នៅក្នុងបេះដូងគឺមានសន្ទះចំនួន៤។ សន្ទះទាំងនេះមានទីតាំងស្ថិតនៅរវាងថតខាងលើនិងថតខាងក្រោមនៃបេះដូង និងនៅក្នុងសរសៃឈាមធំនៃបេះដូង។ សន្ទះបេះដូងគឺទប់ឈាមដែលច្របាច់ចេញក្នុងទិសដៅមួយ។
បេះដូងច្របាច់ជាមធ្យមពី ៦០ ទៅ ១០០ ដងក្នុងមួយនាទី។ ការច្របាច់ឬកន្រ្តាក់ម្តងៗគឺបណ្តាលមកពីការជម្រុញចរន្តអគ្គិសនីដែលភ្ញោចឡើងដោយកោសិកាឯកទេសដែលត្រូវបានគេហៅថា SA Node ។ ការជំរុញចរន្តអគ្គិសនីដែលបានពី SA Node ធ្វើដំណើរតាមស៊េរីនៃសរសៃជាច្រើនដែលមាននៅគ្រប់ថតបេះដូងហើយបណ្តាលឲ្យមានការកន្ត្រាក់នៃសាច់ដុំបេះដូង។
សរសៃឈាមបេះដូង
បេះដូងគឺដូចជាសរីរាង្គដទៃទៀតនៅក្នុងរាងកាយដែលត្រូវការអុកស៊ីសែនដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ សរសៃអាកទែកូរ៉ូនាគឺផ្តល់ឈាមដែលសម្បូរដោយអុកស៊ីសែនទៅកាន់សាច់ដុំបេះដូង។
សរសៃអាកទែកូរ៉ូនាគឺជាសរសៃឈាមមានសាខាចេញពីអាអក ។ វាលាតសន្ធឹងលើផ្ទៃនៃបេះដូងហើយមានសាខាជាច្រើនដើម្បីចិញ្ចឹមសាច់ដុំបេះដូងទាំងអស់។
ជំងឺសរសៃឈាមបេះដូង
ស្រទាប់ខាងក្នុងនៃសរសៃឈាមបេះដូងដែលមានសុខភាពល្អ គឺមានលក្ខណៈរលោងធម្មតា។ ការខូចខាតនៅទ្រនាប់ខាងក្នុងរបស់សរសៃអាទែរនេះគឺរួមចំណែកដល់ការវិវត្តឡើងបន្តិចម្តងនូវសារធាតុមួយចំនួន (ស្រទាប់ខ្លាញ់និងកាកសំណល់ផ្សេងទៀត – គេហៅថា atherosclerosis) ។ ការកើតឡើងនេះបានរាំងខ្ទប់លំហូរឈាមនិងទីបំផុតអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជាការឈឺចុកក្នុងទ្រូង ឬគាំងបេះដូង។
ការវិវត្តឡើងនេះគឺមានលក្ខណៈដូចទៅនឹងអ្វីដែលកើតឡើងនៅក្នុងបំពង់ច្រេះចាស់មួយ។ មានតែបរិមាណឈាមតិចតួចប៉ុណ្ណោះដែលអាចឆ្លងកាត់ដែលបណ្តាលឲ្យមានអតុល្យភាពរវាងតម្រូវការនៃសាច់ដុំបេះដូងសម្រាប់អុកស៊ីសែន និងសមត្ថភាពនៃសរសៃឈាមបេះដូងដែលរួមតូចដើម្បីបំពេញតាមការតម្រូវនោះ។
តើការចុកទ្រូងគឺជាអ្វី (Angina)?
នៅពេលដែលបេះដូងមិនទទួលបានឈាមដែលមានអុកស៊ីសែនគ្រប់គ្រាន់ ភាពមិនសុខស្រួលមួយចំនួនដែលត្រូវបានគេហៅថា ការចុកទ្រូង (Angina) អាចនឹងជួបប្រទះ។ ការចុកទ្រូងនេះក៏ត្រូវបានបង្កឡើងផងដែរដោយសារការកន្រ្តាក់នៃសរសៃឈាមបេះដូងនោះ។ ការចុកទ្រូងគឺជាសញ្ញានៃការព្រមានថាវាកំពុងតែត្រូវការអុកស៊ីសែនបន្ថែមទៀត។
មនុស្សម្នាក់អាចជួបរោគសញ្ញាផ្សេងគ្នាជាច្រើនរួមជាមួយនឹងការចុកទ្រូងដូចជា៖
- ឈឺ ឬមិនសុខស្រួល
- ពិបាករំលាយអាហារ
- តឹងទ្រូង ឬការចុក
- ស្ពឹក ឬស្រពន់
- ហត់ ដកដង្ហើមតឹង
- សម្ពាធ
- មានអារម្មណ៍ឆ្អែត ឬធ្ងន់ពោះ
- ក្រហាយ
- បែកញើស ឬវិលមុខ
រោគសញ្ញាអាចមានអារម្មណ៍ថាកើតឡើងនៅក្នុងទ្រូង ស្មា ខ្នងផ្នែកខាងលើ ដៃ ក បំពង់កឬថ្គាម។ ការចុកទ្រូងអាចត្រូវបានបង្កឲ្យមាននៅពេលដែលមានភាពតានតឹងផ្លូវចិត្ត ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា ឬបន្ទាប់ពីបរិភោគអាហារច្រើនពេក។ មិនត្រូវអើពើចំពោះសញ្ញានៃការចុកទ្រូងនោះទេ។ ការសម្រាក និងប្រើថ្នាំ គឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពទាំងពីរដើម្បីបន្ថយការចុកទ្រូង។
តើការគាំងបេះដូងឬការរលួយសាច់ដុំបេះដូង (myocardial infarction) ជាអ្វី?
ការគាំងបេះដូងគឺកើតឡើង ដែលជាលទ្ធផលនៃការស្ទះសរសៃឈាមបេះដូង។ ដោយសរសៃបេះដូងគឺដូចជាបំពង់បង្ហូរដែលរត់កាត់ពេញបេះដូង ការកកឈាម ការស្ទះ ឬការកន្រ្តាក់នឹងធ្វើឲ្យមានការថយចុះលំហូរឈាម។ តំបន់នៃបេះដូងដែលមិនទទួលបានអុកស៊ីសែនអាចនឹងមានការខូចខាតជារៀងរហូត។ ការខូចខាតនៃសាច់ដុំបេះដូងកើតឡើងនៅពេលដែលកោសិកានៃបេះដូងខ្វះខាតអុកស៊ីសែនទៅចិញ្ចឹម។ កោសិកាទាំងនេះបានស្លាប់ដោយសារតែការស្ទះនេះ។ នៅទីបំផុត ជាលិកាសម្លាកត្រូវបានបង្កើតឡើងនៅតំបន់ដែលខូចខាតនោះ។
តើសាច់ដុំបេះដូងរបស់អ្នកជាសះស្បើយវិញយ៉ាងដូម្តេច?
បន្ទាប់ពីការគាំងបេះដូង សាច់ដុំបេះដូងត្រូវរងការខូចខាត។ តំបន់ដែលរងការខូចខាតនឹងជាសះស្បើយវិញ តែវាបង្កើតឲ្យមានសម្លាកលើជាលិកា។ សរសៃឈាមតូចៗអាចពង្រីកខ្លួនដើម្បីទៅចិញ្ចឹមតំបន់ជុំវិញជាលិកាសម្លាក ឬតំបន់ដែលខូតខាត។ ជាលិកាសម្លាកដោយផ្នែក ត្រូវបានបង្កើតឡើងក្នុងរយះពេល៣ទៅ៤សប្តាហ៍។ ជាលិកាសម្លាករឹងណែន វិវត្តន៍ន៍ឡើងក្នុងរយះពេលពីប្រាំមួយសប្តាហ៍ទៅបីខែបន្ទាប់ពីរងរបួសដំបូង។ ចរន្តឈាមថ្មីនៅជុំវិញតំបន់ដែលមានការខូចខាតត្រូវបានគេហៅថា Collateral circulation ។ ការធ្វើលំហាត់ប្រាណអាចជួយបង្កើតចរន្តឈាមថ្មីដែលទៅចិញ្ចឹមបេះដូង។ ការសម្រាក និងបង្កើនការហាត់ប្រាណបន្តិចម្តងៗ គឺជាគន្លឹះក្នុងការទទួលបានជោគជ័យ។ ការធ្វើលំហាត់ប្រាណនឹងជួយពង្រឹងសាច់ដុំបេះដូង និងជួយឲ្យវាច្របាច់ឈាមមានប្រសិទ្ធិភាពល្អ។
ជំងឺខ្សោយបេះដូងដោយមានទឹកចាល់ក្នុងសួត (Congestive Heart Failure)
ជំងឺខ្សោយបេះដូងដោយមានទឹកចាល់ក្នុងសួត (CHF) កើតឡើងនៅពេលដែលបេះដូងមិនអាចច្របាច់រុញច្រានឈាមឲ្យបានគ្រប់គ្រាន់តាមសរសៃឈាមដល់ផ្នែកទាំងអស់នៃរាងកាយ។ ប្រសិនបើបេះដូងមានសភាពចុះខ្សោយឬខូចខាត វាអាចច្របាច់បញ្ជូនឈាមមានប្រសិទ្ធិភាពតិចជាងធម្មតា។ ករណីនេះ ឈាមចាប់ផ្តើមច្រាល់ត្រលប់មកវិញទៅក្នុងថតនៃបេះដូង សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។ រោគសញ្ញានៃ ជំងឺខ្សោយបេះដូងដោយមានទឹកចាល់ក្នុងសួត (CHF) រួមមាន:
- ហត់ – អាចគ្រប់ពេល ឬពេលធ្វើសកម្មភាព ឬតែពេលយប់
- ការឡើងទម្ងន់ភ្លាមៗ ដោយសារចាល់សារធាតុរាវ មិនមែនដោយសារជាតិខ្លាញ់
- ហើមដៃ ជើង ឬពោះ
- អស់កម្លាំងខ្លាំង
- ក្អកស្ងួត ក្អកជាប់ៗនិងញឹកញាប់
- ពិបាកក្នុងការដេក ភាគច្រើន រោគសញ្ញាទាំងនេះអាចត្រូវបានគ្រប់គ្រងបានដោយអ្នកជំងឺសម្រាក របបអាហារនិងការប្រើថ្នាំ។
អ្នកអាចជួយគ្រប់គ្រងរោគសញ្ញាទាំងនេះដោយ:
ទំនាក់ទំនងទៅវេជ្ជបណ្ឌិតរបស់អ្នក នៅពេលដែលអ្នកមានការព្រួយបារម្ភចំពោះរោគសញ្ញាខាងលើ។ ចូរប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ។ វានឹងជួយការពារការចាល់ជាតិទឹក និងបង្កើនការកន្រ្តាក់នៃបេះដូងឲ្យមានប្រសិទ្ធិភាព។ ថ្លឹងទម្ងន់ខ្លួនជារៀងរាល់ថ្ងៃ កត់ត្រាទម្ងន់របស់អ្នក និងការហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើមានការឡើងទម្ងន់យ៉ាងឆាប់រហ័សណាមួយ។ អនុវត្តរបបអាហារដែលមានសូដ្យូមទាប តាមអនុសាសន៍របស់វេជ្ជបណ្ឌិតអ្នក។ សម្រាកនៅពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង។ ទាំងនេះជួយកាត់បន្ថយបន្ទុកការងាររបស់បេះដូងអ្នក។
ចង្វាក់បេះដូងមិនប្រក្រតី (Arrhythmia)
ការខូចខាតនៃបេះដូងអាចប៉ះពាល់ដល់ការជំរុញចរន្តអគ្គិសនីនៅក្នុងបេះដូង និងនាំឲ្យមានការផ្លាស់ប្តូរចង្វាក់របស់វា។ ការរំខានក្នុងចង្វាក់នៃបះដូងត្រូវបានគេហៅថាចង្វាក់បេះដូងមិនប្រក្រតី (Arrhythmia) ។ វាមានមូលហេតុជាច្រើន។ ចង្វាក់បេះដូងមិនប្រក្រតី មានដូចជាបេះដូងលោតយឺតពេក លឿនពេក មិនទៀងទាត់ ឬទាំងអស់រួមគ្នា។ករណីខ្លះគឺមានភាពធ្ងន់ធ្ងរ។ វាអាចត្រូវបានព្យាបាលដោយថ្នាំហើយជួនកាលត្រូធ្វើការវះកាត់។ ខ្លះទៀតអាចនឹងត្រូវការឧបករណ៍ជំនួយបេះដូង (Pacemaker)។ ករណី ចង្វាក់បេះដូងមិនប្រក្រតី ដែលគំរាមដល់ជីវិតគឺត្រូវការព្យាបាលដោយឆក់ជាបន្ទាន់ (defibrillation) ដើម្បីឲ្យបេះដូងដំណើរការធម្មតាមកវិញ។
តើអ្វីដែលបណ្តាលឲ្យកើតជំងឺបេះដូង?
មានសំណួរដែលគ្មានចម្លើយជាច្រើនចំពោះជំងឺបេះដូង ប៉ុន្តែមានកត្តាហានិភ័យជាក់លាក់មួយចំនួនដែលត្រូវបានគេកំណត់ថាបានរួមចំណែកដល់ការវិវត្ត និងការរីកចម្រើនទៅរកជំងឺបេះដូង។កត្តាហានិភ័យនៃសរសៃឈាមបេះដូងមានលក្ខណៈផ្ទាល់ខ្លួនឬ បែបទម្លាប់ដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង។ កត្តាហានិភ័យត្រូវបានបែងចែកជាពីរក្រុម៖ កត្តាគ្រោះថ្នាក់ដែលអាចគ្រប់គ្រងបាន និងកត្តាហានិភ័យដែលមិនអាចគ្រប់គ្រងបាន។ វាជាការសំខាន់ក្នុងការសំគាល់ថា ខណៈដែលអ្នកមិនអាចកែប្រែអាយុ ភេទ ឬប្រវត្តិក្រុមគ្រួសាររបស់អ្នកបាន ប៉ុន្តែអ្នកអាចកែប្រែ ឬពន្យាពេលនៃផលប៉ះពាល់របស់វាដោយធ្វើការផ្លាស់ប្តូរលើកត្តាហានិភ័យដែលយើងអាចគ្រប់គ្រងបាន។ អ្នកអាចការពារពីជំងឺបេះដូងបាន។
កត្តាហានិភ័យដែលមិនអាចគ្រប់គ្រងបាន
- ប្រវត្តិគ្រួសារ: ឱកាសរបស់អ្នកក្នុងការមានជំងឺគាំងបេះដូង គឺមានច្រើនប្រសិនបើអ្នកមានឪពុកម្តាយ ជីដូនជីតា ឬបងប្អូនបង្កើតមានជំងឺបេះដូង។ របៀបរស់នៅប្រហាក់ប្រហែលគ្នា ព្រមទាំងទំនោរនៃហ្សែនអាចរួមចំណែកមួយដែលអាចនាំទៅរកជំងឺបេះដូងផងដែរ។
- អាយុ៥៥ ឬលើស៖ ជំងឺសរសៃឈាមបេះដូងគឺពាក់ព័ន្ធជាមួយវ័យផងដែរ។ មនុស្សដែលមានវ័យកាន់តែចាស់ គឺទំនងជាមានការអភិវឌ្ឍទៅក្រិនរឹងសរសៃឈាមជាងវ័យក្មេង។
- ភេទ៖ ការស្រាវជ្រាវនាពេលបច្ចុប្បន្នបានបង្ហាញថាជំងឺសរសៃឈាមបេះដូងគឺមានច្រើនចំពោះបុរសជាងស្ត្រី។ នេះប្រហែលជាដោយសារតែកត្តាអ័រម៉ូន។ស្ត្រីក្រោយអស់រដូវមានការកើនឡើងហានិភ័យនៃជំងឺបេះដូង។
កត្តាហានិភ័យដែលអាចគ្រប់គ្រងបាន
- ការជក់បារីបារី: ការជក់បារីរួមចំណែកដល់ការកើតជំងឺមហារីកសួត ជំងឺរលាកទងសួតនិងជំងឺហើមសួត។ អ្នកជក់បារីមានហានិភ័យ២ដងនៃការគាំងបេះដូង និងពី២ទៅ៤ដង នៃការស្លាប់ដោយសារការគាំងបេះដូងភ្លាមៗ បើប្រៀបធៀបទៅនឹងអ្នកមិនជក់បារី។ ការជក់បារីគឺបង្កគ្រោះថ្នាក់ដល់សមាជិកក្រុមគ្រួសារផងដែរ។ ជាតិនីកូទីនក្នុងបារីបណ្តាលឲ្យបេះដូងធ្វើការពិបាកជាងមុន បង្កើនចង្វាក់បេះដូង និងសម្ពាធឈាម។ កាបូនម៉ូណូអុកស៊ីតនៅក្នុងផ្សែងបារីតោងជាប់ជាមួយអេម៉ូក្លូប៊ីនក្នុងឈាមបានមុនអុកស៊ីសែន ដូច្នេះបេះដូងរបស់អ្នកមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការ។ សារធាតុគីមីទាំងនេះអាចរួមចំណែកដល់ការរបួសលើជញ្ជាំងនៃសរសៃឈាម។ សូមកុំជក់បារី!
- សម្ពាធឈាមឡើងខ្ពស់: សម្ពាធឈាមខ្ពស់អាចបង្កើនល្បឿនដំណើរការនៃការរឹងក្រិនសរសៃឈាម និងធ្វើឲ្យបេះដូងធ្វើការលំបាក។ កម្លាំងដែលត្រូវការដើម្បីផ្គត់ផ្គង់ច្របាច់ឈាមទៅកាន់រាងកាយគឺខ្លាំងជាមួយជាមួយនឹងការឡើងសម្ពាធឈាម។
- ការកើនឡើងសម្ពាធឈាមបង្កើនហានិភ័យនៃការគាំងបេះដូង ជំងឺខ្សោយបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកអាចគ្រប់គ្រងសម្ពាធឈាមដោយការកែប្រែរបបអាហាររបស់អ្នក ការធ្វើលំហាត់ប្រាណជាទៀងទាត់ ប្រើថ្នាំតាមវេជ្ជបញ្ជា និងរៀនពីវិធីសម្រាករាងកាយ និងវិធីគ្រប់គ្រងការតានតឹងអារម្មណ៍។
- កូឡេស្តេរ៉ុលខ្ពស់: កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់ដែលកើតឡើងដោយរាងកាយរបស់អ្នក ហើយបានរកឃើញក្នុងអាហារមួយចំនួន។ កូឡេស្តេរ៉ុលគឺជាធាតុផ្សំសំខាន់នៃកំណកជាតិខ្លាញ់ដែលត្រូវបានរកឃើញនៅក្នុងសរសៃឈាមបេះដូងនៅពេលដែលជំងឺសរសៃឈាមបេះដូងមានការវិវត្ត។ កម្រិតកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាមនេះកាន់តែច្រើន ឱកាសជំងឺនេះនឹងអភិវឌ្ឍនិងការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ ដើម្បីរក្សាកូឡេស្តេរ៉ុលក្នុងឈាមឲ្យមានសុខភាពល្អ គឺចាំបាច់ត្រូវអនុវត្តតាមផែនការរបបអាហារដែលមានកូឡេស្ទេរ៉ូល និងជាតិខ្លាញ់ទាប។
- ជំងឺទឹកនោមផ្អែម: ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលកំណត់ដោយមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ វាបង្កឡើងដោយការចុះខ្សោយរបស់រាងកាយក្នុងការផលិតអាំងស៊ុយលីន (អរម៉ូនមួយដែលជួយដើម្បីផ្លាស់ទីស្ករពីឈាមទៅក្នុងកោសិការបស់រាងកាយ)។ ការរក្សាកម្រិតជាតិស្ករខ្ពស់ក្នុងឈាមយូរនឹងបណ្តាលឲ្យខូចភ្នាសខាងក្នុងនៃសរសៃឈាម និងជំរុញឲ្យមានការកើនឡើងនៃកំណក(atherosclerosis) ។
- របៀបរស់នៅបែបអសកម្ម: ភាពអសកម្មត្រូវបានបង្ហាញថាបានបង្កើនគ្រោះថ្នាក់នៃការកើតជំងឺសរសៃឈាមបេះដូង។ ការធ្វើលំហាត់ប្រាណជាទៀងទាត់មានអត្ថប្រយោជន៍ជាច្រើន។ វាអាចពង្រឹងសាច់ដុំបេះដូងរបស់អ្នក និងជួយឲ្យវាធ្វើការយ៉ាងមានប្រសិទ្ធិភាព។ វាអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នក រក្សាទម្ងន់រាងកាយល្អ និងជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹង។ ប្រសិនបើអ្នកមិនហាត់ប្រាណជាទៀងទាត់ (យ៉ាងហោចណាស់បីទៅប្រាំដងក្នុងមួយសប្តាហ៍) និងការងាររបស់អ្នកមិនពាក់ព័ន្ធនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់ អ្នកមានរបៀបរស់នៅបែបសុខស្រួល។ ចាប់ផ្តើមធ្វើការហាត់ប្រាណមួយដែលមានសុវត្ថិភាពបន្ទាប់ពីការគាំងបេះដូង ឬការវះកាត់បើកបេះដូងដែលអាចជួយអ្នកឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស និងជួយការពារបញ្ហាបេះដូងថែមទៀត។ វាជាការសំខាន់ដើម្បីចាប់ផ្តើមយឺតៗ បង្កើនកម្រិតនៃការហាត់ប្រាណបន្តិចម្តងៗ និងបង្កើនភាពសប្បាយរីករាយ។ មនុស្សភាគច្រើនរកឃើញថាវាមានប្រយោជន៍ក្នុងការចូលរួមក្នុងកម្មវិធីស្តារនីតិសម្បទាបេះដូងដែលរៀបចំឡើងដើម្បីជួយអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណដែលមានសុវត្ថិភាព ដែលឆ្លើយតបទៅនឹងតម្រូវការបុគ្គលម្នាក់ៗ។
កត្តាផ្សេងទៀតដែលត្រូវពិចារណា៖
- របបអាហារ: របបអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាបអាចជួយការពារកំណកក្នុងសរសៃឈាម (កំណកនិងការវិវត្តនៃសារធាតុខ្លាញ់ក្នុងសរសៃឈាមរបស់អ្នក) ។ អាហារគួរជៀសវាងគឺអាហារដែលមានបរិមាណជាតិខ្លាញ់ឆ្អែតដូចជាសាច់ អាហារចំអិនលឿន(Fast foods) ប៊័រ និងផលិតផលដែលមានជាតិខ្លាញ់ខ្ពស់។
- ការតានតឹងអារម្មណ៍: ភាពតានតឹងអារម្មណ៍អវិជ្ជមានត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺផ្លូវកាយជាច្រើន រួមមានគាំងបេះដូង រហូតដល់ឈឺក្បាល។ រៀនកត់សម្គាល់ពីការឆ្លើយតបទៅនឹងភាពតានតឹងរបស់អ្នក និងប្រមើលមើលស្ថានភាពដែលជំរុញជាមុនគឺអាចជួយជៀសវាងស្ថានភាពតានតឹថអារម្មណ៍បាន។
- ជំងឺធាត់: ប្រសិនបើអ្នកធាត់ ឬលើសទម្ងន់ បេះដូងរបស់អ្នកត្រូវធ្វើការយ៉ាងលំបាកដើម្បីផ្គត់ផ្គង់ឈាម អុកស៊ីសែន និងសារធាតុចិញ្ចិមទៅកាន់ជាលិការបស់អ្នក។ បេះដូងរបស់មនុស្សដែលធាត់គឺធ្វើការធ្ងន់ជាងមនុស្សដែលមានទម្ងន់រាងកាយធម្មតា។ ការបន្ថយទម្ងន់របស់អ្នកជាមួយនឹងការធ្វើលំហាត់ប្រាណ និងរបបអាហារសមរម្យអាចជួយអ្នកកែប្រែកត្តាហានិភ័យដែលអាចគ្រប់គ្រងបាន។
- ការប្រើជាតិអាល់កុលហួសកម្រិត: ការប្រើប្រាស់ជាតិអាល់កុលច្រើនពេកអាចបណ្តាលអោយឡើងជាតិខ្លាញ់ទ្រីគ្លីសេរីដ (Triglyceride)នៅក្នុងឈាម។ វាក៏អាចធ្វើឲ្យខូចដល់សាច់ដុំបេះដូងរបស់អ្នក ដូច្នេះវារំខានដល់សមត្ថភាពបេះដូងក្នុងការច្របាច់ឈាមទៅដល់រាងកាយទាំងអស់របស់អ្នក។
តើអ្នកដឹងដោយរបៀបណា ប្រសិនបើអ្នកមានជំងឺបេះដូង?
ជាទូទៅ មិនមានសញ្ញាណាមួយបញ្ជាក់ថាអ្នកមានជំងឺបេះដូងនោះទេ។ វេជ្ជបណ្ឌិតអាចធ្វើតេស្តមួយចំនួនដើម្បីកំណត់ ប្រសិនបើអ្នកមានបញ្ហាអ្វីមួយ។
- ប្រវត្តិជំងឺ និងការពិនិត្យរាងកាយការពិនិត្យរាងកាយពេញលេញអាចជួយកំណត់ថាតើអ្នកមានឬអាចវិវត្តន៍ទៅជាជំងឺបេះដូង។ ប្រវត្តិវេជ្ជសាស្រ្តរបស់អ្នកក៏សំខាន់ផងដែរ។ សំណួរអំពីប្រវត្តិការជក់បារី ការប្រើគ្រឿងស្រវឹងនិងទម្លាប់នៃការហាត់ប្រាណនឹងត្រូវបានសួរ។ ព័ត៌មានអំពីប្រវត្តិសុខភាពរបស់អ្នកក៏ដូចជាប្រវត្តិសុខភាពគ្រួសាររបស់អ្នកក៏សំខាន់ផងដែរ។
- ការវាស់ចង្វាក់បេះដូង (EKG ឬ ECG)ECG គឺជាអក្សរកាត់របស់ Electrocardiogram ដែលវាស់នូវចង្វាក់ ចរន្តអគ្គិសនីរបស់បេះដូង។ អេឡិចត្រូដត្រូវបានដាក់នៅលើដើមទ្រូងដើម្បីចាប់យកចរន្តអេឡិចត្រូនិច បន្ទាប់មកត្រូវបានថតចម្លងនៅលើក្រដាស។ គំរូស្រដៀងគ្នានេះត្រូវបានគេឃើញនៅក្នុងដំណើរការបេះដូងធម្មតា។ ការផ្លាស់ប្តូរនៅក្នុងលំនាំនេះអាចបង្ហាញថាតំបន់នៃបេះដូងត្រូវបានរងរបួសឬខូចខាត។ នេះគឺជានីតិវិធីដ៏សាមញ្ញមួយហើយអាចត្រូវបានធ្វើឡើងនៅការិយាល័យរបស់វេជ្ជបណ្ឌិត។
- ការធ្វើតេស្តដើរលើខ្សែពានការធ្វើតេស្តដើរលើខ្សែពានគឺស្រដៀងគ្នាទៅនឹងការធ្វើតេស្ត ECG ពេលសម្រាកដែលស៊េរីនៃអេឡិចត្រូដត្រូវបានភ្ជាប់ទៅលើទ្រូងរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយការថតចង្វាក់បេះដូងនេះត្រូវបានធ្វើឡើងនៅពេលធ្វើលំហាត់ប្រាណដូចជាការដើរលើម៉ាស៊ីនហាត់ប្រាណឬជិះកង់ជាដើម។ ការធ្វើលំហាត់ប្រាណនេះធ្វើឲ្យអ្នកមានការកើនឡើងនូវចង្វាក់បេះដូងនិងសម្ពាធឈាម។ ការធ្វើតេស្តនេះត្រូវបានប្រើដើម្បីវាយតម្លៃការឆ្លើយតបរបស់បេះដូងពេលដែលមានភាពតានតឹងផ្នែករាងកាយរួមមាន ភាពមិនប្រក្រតីនៃចរន្តអគ្គិសនី បរិមាណលំហូរឈាមទៅកាន់សាច់ដុំបេះដូង និងការឆ្លើយតបរបស់សាច់ដុំបេះដូងចំពោះការធ្វើលំហាត់ប្រាណ។
- តេស្តអង់ស៊ីមក្នុងឈាមអង់ស៊ីមក្នុងឈាមគឺជាសារធាតុដែលត្រូវបានរក្សាទុកជាធម្មតានៅក្នុងកោសិកាសាច់ដុំបេះដូង។ នៅពេលបេះដូងខូចខាត អង់ស៊ីមត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម។ ការធ្វើតេស្តឈាមទាំងនេះបង្ហាញពីការកើនឡើងនៃកម្រិតអង់ស៊ីមនៅពេលអ្នកមានជំងឺគាំងបេះដូង។
- ការថតអេកូបេះដូង ការថតអេកូបេះដូងគឺប្រើរលកសំឡេងប្រេកង់ខ្ពស់ដើម្បីថតយករូបភាពកំពុងមានចលនានៃបេះដូងរបស់អ្នក។ គ្រូពេទ្យរបស់អ្នកធ្វើការសិក្សាពីរូបភាពដើម្បីវាស់វែង កំណត់ពីមុខងារ និងរចនាសម្ព័ន្ធនៃបេះដូងរបស់អ្នក
- ការស្កេនដោយវិទ្យុកម្ម (Radionuclide Scan)ការស្កេនដោយវិទ្យុកម្ម គឺជាការធ្វើតេស្តមួយដែលសារជាតិវិទ្យុសកម្ម (Radionuclide) ត្រូវចាក់ចូលទៅក្នុងចរន្តឈាម និងចូលទៅកាន់បេះដូងរបស់អ្នក។ កាមេរ៉ាពិសេសមួយបង្ហាញរូបភាពនៃបេះដូងរបស់អ្នកនៅលើអេក្រង់ដែលបង្ហាញពីភាពមិនធម្មតាណាមួយនៃបេះដូងរបស់អ្នក។
- ការថតបេះដូងដោយស៊កបំពង់ចូលក្នុងបះដូង (ថតកាំរស្មីអ៊ិច)ការថតដោយស៊កបំពង់ចូលក្នុងបេះដូង គឺជាការធ្វើតេស្តដោយកាំរស្មីអ៊ិចដែលត្រូវបានធ្វើឡើងដោយគ្រូពេទ្យ។ បំពង់ស្តើងមួយដែលអាចបត់បែនបានត្រូវស៊កបញ្ចូលឆ្លងកាត់សរសៃឈាមនៅក្រលៀនរបស់អ្នក និងតាមសរសៃឈាមទៅកាន់បេះដូង។ ថ្នាំពណ៌ពិសេសមួយត្រូវបានចាក់ចូលតាមបំពង់នោះ។ ទីតាំងដែលរួមតូចឬស្ទះណាមួយអាចត្រូវបានបង្ហាញនៅលើអេក្រង់កាំរស្មីអ៊ិច។
ការព្យាបាលបញ្ហាបេះដូង
មានវិធីផ្សេងគ្នាជាច្រើនដើម្បីព្យាបាលជំងឺបេះដូង។ វេជ្ជបណ្ឌិតយកចិត្តទុកដាក់លើកត្តាជាច្រើននៅពេលធ្វើការសំរេចចិត្តអំពីវិធីព្យាបាលការស្ទះសរសៃឈាម។ កត្តាទាំងនេះគឺ៖
- ចំនួននៃការស្ទះ
- ទីតាំងនៃការស្ទះ
- ប្រវត្តិវេជ្ជសាស្រ្តរបស់អ្នក
- តម្រូវការផ្ទាល់ខ្លួនរបស់អ្នក
ការព្យាបាលដោយឱសថ
មានឱសថជាច្រើនដែលអាចប្រើដើម្បីព្យាបាលជំងឺបេះដូងហើយឱសថទាំងនោះធ្វើការតាមរបៀបផ្សេងៗគ្នា។ ឱសថខ្លះបន្ថយភាពតានតឹងក្នុងបេះដូងរបស់អ្នក ហើយឱសថខ្លះទៀតអាចបង្កើនសមត្ថភាពក្នុងការច្របាច់ឈាម។
- ការពង្រីកសរសៃឈាមបេះដូងដែលរួមតូចឬស្ទះ និងដាក់បំពង់ដើម្បីពង្រីកសរសៃឈាមបេះដូង (Coronary Angioplasty and Stent Placement)
ការពង្រីកសរសៃឈាមបេះដូងដែលរួមតូចឬស្ទះ (PTCA) និងស៊កបំពង់លោហធាតុ (Stent) គឺជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើដើម្បីបើកកន្លែងដែលស្ទះនៅក្នុងសរសៃឈាមបេះដូងពីផ្នែកខាងក្នុងសរសៃឈាមបេះដូង។ ដូចគ្នានឹងការថតសសៃឈាមបេះដូងដែរ បំពង់វែងមួយត្រូវបានភ្ជាប់ទៅនឹងបេះដូងពីសរសៃឈាមក្នុងក្រលៀន ឬនៅដៃ។ បំពង់នោះមានប៉េងប៉ោងពិសេសមួយនៅផ្នែកខាងចុង។ ប៉េងប៉ោងនោះត្រូវបានដាក់ជាប់លើសរសៃឈាមបេះដូងដែលស្ទះ។ ប៉េងប៉ោងត្រូវបានសប់បំប៉ោងឡើងនៅកន្លែងដែលស្ទះនិងសង្កត់លើកំណកកូលេស្តេរ៉ូលដោយបង្កើតឲ្យមានចរន្តឈាមថ្មី។ បំពង់លោហធាតុដែលអាចពង្រីកបាន (stent) ត្រូវបានគេដាក់បញ្ចូលក្នុងកន្លែងស្ទះដោយប្រើបំពង់ប៉េងប៉ោង។ បំពង់លោហធាតុនោះ (stent) ដើរតួនាទីដូចជារន្ទានៅកន្លែងស្ទះនិងផ្តល់នូវការបើកចំហរសរសៃឈាមបានយ៉ាងល្អប្រសើរ។
ការវះកាត់បើកបេះដូងត្រូវបានធ្វើឡើងនៅពេលដែលចរន្តឈាមរត់ធម្មតាមានការប្រែប្រួលដោយសារជំងឺសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង ឬបញ្ហាបេះដូងដទៃទៀត។ ការវះកាត់បេះដូងដែលត្រូវបានធ្វើញឹកញាប់គឺ៖
-
- ការវះកាត់ត(ផ្សាំ)សរសៃឈាមបេះដូង (Coronary Artery bypass graft)
- ការជួសជុល ឬប្តូរប្រឹសបេះដូង
- ការជួសជុលបេះដូងដែលមានសន្ទះចំហររវាងថតទាំងពីរខាងលើ (ASD)
- ភាពប៉ោងនៃសាច់ដុំបេះដូង (Aneurysm of heart muscle)
- ភាពប៉ោងនៃសរសៃអាអក (Aneurysm of Aorta)
- ការវះកាត់សរសៃឈាមបេះដូង (Coronary Artery Surgery)
ការវះកាត់សរសៃឈាមបេះដូងគឺត្រូវបានធ្វើឡើងដើម្បីបង្វែងសរសៃឈាមបេះដូងដែលរួមតូចជាមួយនឹងសរសៃឈាមវ៉ែន ឬអាកទែរដែលល្អពីរាងកាយរបស់អ្នក។ សរសៃឈាមវ៉ែននៅជើង (ជាទូទៅគឺ saphenous vein) ឬសរសៃឈាមអាកទែដែលចេញពីទ្រូងរបស់អ្នក (Internal Mammary artery) និងចេញពីដៃ (Radial Artery) ឬ Gastroepiploic artery អាចត្រូវបានគេប្រឹសម្រាប់បង្កើតជាផ្លូវវាង។ គ្រូពេទ្យរបស់អ្នកនឹងសម្រេចថាតើប្រភេទនៃសរសៃឈាមណាមួយត្រូវប្រើដោយអាស្រ័យលើចំនួននិងទីតាំងនៃការស្ទះ។ សរសៃឈាមបង្វែងជួយបង្កើនលំហូរឈាមទៅកាន់សាច់ដុំបេះដូងដើម្បីជួយបន្ថយការចុកទ្រូង និងឲ្យមានភាពប្រសើរឡើងនៃតួនាទីបេះដូង។
ប្រឹសបេះដូងអាចមានលក្ខណៈមិនប្រក្រតីឬខូចខាតដោយសារពិការភាពពីកំណើត ការឆ្លងរោគ (Rheumatic fever or scarlet fever) និងការធ្លាក់ចុះមុខងារដោយសារអាយុកាល។ នៅពេលដែលមានស្លាកស្នាម ឬភាពក្រាស់កើតឡើង វាធ្វើឲ្យប្រឹសបេះដូងពិបាកក្នុងការបើក (រួមតូច) ឬមិនអាចបិទបានទាំងស្រុង (ខ្សោយ) ។ ប្រឹសបេះដូងដែលរងការខូចខាតអាចធ្វើការជួសជុល ប៉ុន្តែជាញឹកញាប់វាត្រូវបានធ្វើការផ្លាស់ប្តូរដោយប្រឹសមេកានិក ឬប្រឹសធ្វើពីជាលិកា។
- ជំងឺចំហសន្ទះថតបេះដូងខាងលើ (Atrial septal defect)
សន្ទះថតបេះដូងខាងលើ គឺជាជញ្ជាំងដែលបែងចែកថតខាងលើនៃបេះដូង។ ជម្ងឺ ASD គឺជាការចំហនៅលើជញ្ជាំងនេះ “រន្ធក្នុងបេះដូង” ដែលមិនអាចបិទក្នុងពេលអភិវឌ្ឍគភ៌។ ការវះកាត់ត្រូវបានធ្វើឡើងដើម្បីជួសជុលប្រហោងនេះដែលអនុញ្ញាតិឲ្យឈាមរត់តាមចរន្តធម្មតាតាមរយៈថតបេះដូង។
by rescent | កក្កដា 29, 2021 | Diseases
ឱសថនិងផលិតផលរុក្ខជាតិដែលគួរជៀសវាងចំពោះអ្នកជំងឺតម្រងនោម
ការរក្សាតុល្យភាពជាតិទឹក និងជាតិរ៉ែ ក៏ដូចជាការបញ្ចេញកាកសំណល់ចេញពីរាងកាយគឺជាមុខងារចម្បងពីររបស់តម្រងនោម។ អ្នកជំងឺដែលមានមុខងារតម្រងនោមខ្សោយងាយនឹងទទួលនូវការពុលឱសថ។ ដូច្នេះអ្នកជំងឺតម្រងនោមគួរតែប្រើប្រាស់ថ្នាំព្យាបាលដោយប្រុងប្រយ័ត្នជាពិសេសថ្នាំដែលរកទិញបានដោយគ្មានវេជ្ជបញ្ជា ដែលអាចរកទិញបាននៅតាមឱសថស្ថាននានា (ឧទាហរណ៍: ថ្នាំបំបាត់ក្អក និងថ្នាំផ្តាសាយ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបន្ទន់លាមក វីតាមីន អាហារបំប៉ន ថ្នាំរុក្ខជាតិជាដើម)។
អ្នកជំងឺអាចគិតថាឱសថដែលអាចរកបានទាំងនេះជាទូទៅគឺមានសុវត្ថិភាព ប៉ុន្តែឱសថខ្លះគួរតែត្រូវបានជៀសវាងក្នុងករណីដែលមានជំងឺខ្សោយតម្រងនោម។
- ក្រុមថ្នាំថ្នាំប្រឆាំងនឹងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (NSAIDs) ដូចជា ibuprofen, mefenamic acid, naproxen, piroxicam, meloxicam, diclofenac, celecoxib, etoricoxib ជាដើមត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់បំបាត់ការឈឺចាប់។ ឥទ្ធិពលមួយនៃថ្នាំទាំងនេះគឺ បន្ថយលំហូរឈាមទៅកាន់តម្រងនោមដែលជាលទ្ធផលនៃការថយចុះមុខងារនៃតម្រងនោម។
- ក្រុមថ្នាំដែលមានជាតិសូដ្យូម ឬប្រភេទថ្នាំគ្រាប់ដែលពុះក្នុងទឹក ដូចជាថ្នាំ Aspirin គ្រាប់ថ្នាំរលាយពុះក្នុងទឹក វីតាមីនដែលរលាយក្នុងទឹកគឺអាចបណ្តាលអោយចាល់ជាតិសូដ្យូម ទឹកនិងសារធាតុរ៉ែ។
- ថ្នាំទឹកស៊ីរ៉ូបំបាត់ក្អក ជាទូទៅគឺផ្សំពីរុក្ខជាតិខ្លះដែលបណ្តាលឲ្យកើនឡើងខ្ពស់នូវកម្រិតជាតិប៉ូតាស្សូមក្នុងឈាម (ដែលអាចប៉ះពាល់ដល់បះដូងរបស់អ្នក) ។
- ថ្នាំបន្ទន់លាមក ឬថ្នាំប្រឆាំងជាតិអាស៊ីតដែលមានជាតិអាលុយម៉ីញូម និងម៉ាញ៉េស្សូម អាចមានផលប៉ះពាល់លើប្រព័ន្ធសរសៃប្រសាទប្រសិនបើមានកម្រិតច្រើននៅក្នុងសសៃឈាម។
- ថ្នាំបន្ទន់លាមក ឬថ្នាំសុលតាមរន្ធគូថ អាចបណា្តលឲ្យមានការបាត់បង់ជាតិទឹក និងកើនកម្រិតផូស្វ័រខ្ពស់។
- ថ្នាំប្រភេទអាហារបំប៉នមួយចំនួនគឺមានជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលអាចកកើតឡើងនៅក្នុងខ្លួន។
- ឱសថប្រភេទរុក្ខជាតិ ឧទាហរណ៍ដូចជា ថ្នាំបន្ទន់លាមកដែលមានសារធាតុ Isphagula Husk បណ្តាលឲ្យមានកម្រិតជាតិប៉ូតាស្យូមខ្ពស់ក្នុងឈាម។ Gingo Biloba យិនស៊ិន ឬខ្ទឹមសមានផលប៉ះពាល់លើប្រព័ន្ធឈាមកកបង្កឲ្យមានការហូរឈាមតាមផ្លូវបញ្ចូលកាតេទែដែលប្រើប្រាស់ក្នុងពេលលាងឈាម។
អ្នកជំងឺដែលខ្សោយមុខងារតម្រងនោមគួរតែជៀសវាងការទទួលទានប្រភេទឱសថរុក្ខជាតិ ឬ ផលិតផលឱសថចិនសែ (ឧ. ថ្នាំគ្រាប់ ថ្នាំទឹក) ។ ប្រភេទថ្នាំទាំងនោះអាចបណ្តាលអោយមានជាតិប៉ូតាស្យូមឡើងខ្ពស់ដែលអាចបង្ករគ្រោះថ្នាក់ដល់បេះដូង និងតម្រងនោម។
ការណែនាំចំពោះអ្នកជំងឺតម្រងនោម
- ចូរផ្តល់ព័ត៌មានអំពីប្រភេទថ្នាំទាំងអស់របស់អ្នក (រួមទាំងវីតាមីន ថ្នាំប្រភេទអាហារបំប៉ន ឱសថរុក្ខជាតិនិងឱសថដែលទិញបានដោយគ្មានវេជ្ជបញ្ជា) ជាមួយវេជ្ជបណ្ឌិតរបស់អ្នកជានិច្ច។
- ប្រសិនបើមានអារម្មណ៍ថាឈឺ ឬមិនស្រួលសូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។
- ត្រូវជូនដំណឹងដល់គ្រូពេទ្យរបស់អ្នកជានិច្ចប្រសិនបើអ្នកមានរោគសញ្ញាមិនធម្មតាដូចជា ចង់ក្អួត ក្អួត អស់កម្លាំង ការឡើងទម្ងន់ ការហើមជើង ការដកដង្ហើមខ្លី ការឈឺសាច់ដុំឬរមួលសាច់ដុំ បញ្ហាស្បែកឬ ការនោមមិនទៀងទាត់ ញឹកញាប់និងមានការឈឺចាប់ពេលនោម។
អាហាររូបត្ថម្ភសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ
សារៈសំខាន់នៃរបបអាហារសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ
ការគ្រប់គ្រងលើរបបអាហារគឺមានសារៈសំខាន់សម្រាប់អ្នកជម្ងឺតម្រងនោមរ៉ាំរ៉ៃ ពីព្រោះវាជួយ៖
- ពន្យារពេលនូវភាពចុះខ្សោយនៃតម្រងនោម
- ពន្យាពេលការឈានទៅរកដំណាក់កាលដែលចាំបាច់ត្រូវធ្វើការលាងឈាម
- កាត់បន្ថយបន្ទុកនៃតម្រងនោមក្នុងការកម្ចាត់ចោលកាកសំណល់
- កាត់បន្ថយបន្ទុកការងាររបស់តម្រងនោម
- កាត់បន្ថយការកកើតនៃកាកសំណល់ពីអាហារ
- បង្ការកង្វះអាហារូបត្ថម្ភ
- កែលម្អសុខភាព និងគុណភាពនៃជីវិតរបស់អ្នកជំងឺ
សារធាតុចិញ្ចឹមដែលមានផលប៉ះពាល់លើជំងឺតម្រងនោម
នៅពេលអ្នកជំងឺតម្រងនោមស្ថិតនៅដំណាក់កាលដែលតម្រងនោមមិនដំណើរការបានល្អ ឬនៅពេលលទ្ធផលនៃការធ្វើតេស្តឈាមមិនធម្មតា អ្នកជំងឺគួរតែត្រូវបានណែនាំអំពីអាហារដែលពួកគេត្រូវចៀសវាង ឬតម។ សារធាតុចិញ្ចឹមមួយចំនួនបណ្តាលឲ្យមានបញ្ហាសុខភាពនៅពេលដែលប្រើប្រាស់លើសកម្រិត ដោយសារពួកវាត្រូវបានទុកកាកសំណល់ច្រើនក្នុងរាងកាយ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងចំណីអាហារដែលជាធម្មតាមានផលប៉ះពាល់អវិជ្ជមានលើជំងឺតម្រងនោមគឺ៖
- ជាតិសូដ្យូម រាងកាយរបស់យើងត្រូវការជាតិសូដ្យូមក្នុងបរិមាណតិចដើម្បីគ្រប់គ្រងសម្ពាធឈាម។ ចំពោះអ្នកជំងឺតម្រងនោម តម្រងនោមមិនអាចបញ្ចេញចោលជាតិសូដ្យូមដែលលើសចេញពីរាងកាយបានធ្វើឲ្យចាល់សារធាតុរាវ និងហើម។ ស្ថានភាពនេះនាំអោយមានជំងឺលើសឈាម ទឹកក្នុងស្រោមសួត និងអាចបណ្តាលអោយមានជំងឺខ្សោយបេះដូង។
អាហារដែលត្រូវជៀសវាង ឬត្រូវមានកំរិត: អាហារសម្បូរជាតិសូដ្យូម ឧទាហរណ៍ត្រីប្រឡាក់ សាច់ជ្រូកប្រឡាក់អាំង ជ្រូកខ្វៃ សាច់ក្រក អាហារត្រាំ អាហារមានជាតិអំបិលនិងប៊ើ។ លើសពីនេះទៀតអាហារដែលគ្មានជាតិប្រៃ ប៉ុន្តែមានជាតិសូដ្យូមគួរតែត្រូវបានជៀសវាងដូចជានំបុ័ងដែលផ្ទុកជាតិសូដ្យូតប៊ីកាណាត។
- ជាតិប៉ូតាស្យូមគឺជាសារធាតុរ៉ែដែលធ្វើឲ្យសាច់ដុំ និងសរសៃប្រសាទដំណើរការបានត្រឹមត្រូវ។ នៅពេលដែលមុខងារតម្រងនោមចុះខ្សោយ សមត្ថភាពក្នុងការបញ្ចេញជាតិប៉ូតាស្យូមតាមរយៈទឹកនោមត្រូវបានថយចុះដែលនាំឲ្យមានការចាល់ជាតិប៉ូតាស្យូម។ នៅពេលកម្រិតប៉ូតាស្យូមខ្ពស់ពេក បណ្តាលឲ្យខ្សោយឬរមួលសាច់ដុំហើយអ្នកជំងឺអាចមានបញ្ហាចង្វាក់បេះដូងមិនទៀងទាត់។ អ្នកជំងឺនៅដំណាក់កាលដំបូងនៃជំងឺតម្រងនោម (eGFR> ៩០ មល / នាទី / ១.៧៣ម២) និងដំណាក់កាលមធ្យម (eGFR ៣០-៥៩ មល / នាទី / ១.៧៣ម២) ដែលតម្រងនោមនៅបញ្ចេញកាកសំណល់និងកម្រិតប៉ូតាស្យូមនៅក្នុងឈាមក្នុងកំរិតមធ្យម ឬ នៅ ៣.៥-៥.០ មីលីក្រាម / ដេស៊ីលីត្រ អាចបន្តបរិភោគផ្លែឈើនិងបន្លែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺតម្រងនោមដែលកម្រិតប៉ូតាស្យូមនៅក្នុងឈាមគឺប្រហែលឬលើស ៥ មីលីក្រាម / ដេស៊ីលីត្រ ត្រូវគ្រប់គ្រងការបរិភោគផ្លែឈើនិងបន្លែ។ អ្នកជំងឺក្នុងក្រុមនេះអាចបរិភោគផ្លែឈើនិងបន្លែដែលមានជាតិប៉ូតាស្យូមទាបម្តងឬពីរដងក្នុងមួយថ្ងៃ។ បន្លែនិងផ្លែឈើដែលមានជាតិប៉ូតាស្យូមទាបរួមមានស្ពៃក្តោប ផ្កាខាត់ណា ត្រសក់សាឡាត់ ទំពាំងបាយជូនិងម្នាស់។
អាហារដែលត្រូវជៀសវាង ឬត្រូវមានកំរិត៖អាហារដែលសម្បូរប៉ូតាស្យូម ដូចជាផ្លែឈើស្ងួតគ្រប់ប្រភេទ ធូរេន ផ្លែអំពិល រំដេង ទឹកញ៉រ ប៉េងប៉ោះ បន្លែស្លឹកបៃតង មើមស្ពៃ ចេក ក្រូច ល្ហុង និងខ្នុរ។
- ជាតិផូស្វ័រ ពេលដែលតម្រងនោមមិនដំណើរការ រាងកាយរបស់យើងមិនអាចបឺតស្រូបជាតិកាល់ស្យូមនិងបញ្ចេញចោលនូវជាតិផូស្វ័រ។ ដូច្នេះរាងកាយទទួលបានបរិមាណជាតិកាល់ស្យូមតិចតួច តែរក្សាជាតិផូស្វ័រច្រើនពេកនៅក្នុងឈាម។
អាហារដែលត្រូវជៀសវាង ឬត្រូវមានកំរិត៖ អាហារសាច់សត្វ ប៊ើ ផលិតផលទឹកដោះគោ ទឹកដោះគោខាប់មានជាតិផ្អែម ស៊ុតត្រី ស៊ុតពណ៌លឿង បង្គា ក្តាម ផលិតផលផ្សំពីសូដ្យូមប៊ីកាណាត គ្រាប់ធុញ្ញជាតិ គ្រាប់សណ្តែកស្ងួតនិងទឹកសូដាពណ៌ខ្មៅ។
- ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដែលរាងកាយដែលយើងត្រូវការ។ សូម្បីតែអ្នកជំងឺតម្រងនោមក៏ត្រូវការបរិភោគចំណីអាហារដែលផ្តល់ជាតិប្រូតេអ៊ីនផងដែរប៉ុន្តែក្នុងចំនួនតិចតួច។ នៅពេលដែលរាងកាយបំបែកនិងបឺតស្រូបយកប្រូតេអ៊ីនពីចំណីអាហារផលិត កាកសំណល់ត្រូវបានផលិតឡើង និងបញ្ចេញចោលតាមរយៈតម្រងនោម។ ការបរិភោគប្រូតេអ៊ីនច្រើនពេកអាចធ្វើឲ្យតម្រងនោមធ្វើការខ្លាំងដែលនេះជាមូលហេតុដែលអ្នកជំងឺតម្រងនោមគួរតែកំណត់បរិមាណចំណីអាហារដែលសម្បូរប្រូតេអ៊ីនទាំងបានមកពីរុក្ខជាតិនិងសត្វ។
អាហារដែលត្រូវជៀសវាង ឬត្រូវមានកំរិត ៖សាច់និងប្រូតេអ៊ីនដែលមានជាតិខ្លាញ់និងកូលេស្តេរ៉ុលដូចជា ស៊ុតក្រហម ពោះវៀន និងគ្រឿងក្នុងសត្វ ស្បែកជ្រូក ស្បែកទា និងមាន់ ខ្លាញ់ជ្រូក និងគោ ឆ្អឹងជំនីជាប់ខ្លាញ់ ជ្រូកខ្វៃ ទាបំពង ជ្រូកអាំង សាច់ជ្រូកបំពង ទាអាំង ស្ងោសាច់ក្ងាននិងទឹកជ្រលក់ប៉ាឡូ ស៊ុតត្រី និងស៊ុតបង្គា។ លើសពីនេះទៀតសាច់ដែលខ្វះអាស៊ីតអាមីណូសំខាន់ៗ ក៏គួរត្រូវជៀសវាងផងដែរព្រោះវាធ្វើឲ្យតម្រងនោមធ្វើការយ៉ាងសកម្មក្នុងការកម្ចាត់កាកសំណល់ចោល។ សាច់ក្នុងក្រុមនេះរួមមាន សសៃពួរជ្រូក សាច់គោ និងសាច់មាន់ ព្រុយត្រីឆ្លាម ជើងមាន់ទា ស្បែក ឆ្អឹងខ្ចី គ្រាប់ធុញ្ញជាតិ គ្រាប់សណ្តែកស្ងួត និងអាហារមានគ្រាប់ធុញ្ញជាតិ។
អនុសាសន៍ពីរបបអាហារ
- បរិភោគអាហារច្រើនមុខក្នុងរបបអាហារនីមួយៗ។ ត្រូវប្រាកដថាមានរួមបញ្ចូលអង្ករ សាច់ បន្លែ និងផ្លែឈើ។
- អ្នកជម្ងឺតម្រងនោមរ៉ាំរ៉ៃត្រូវតែបញ្ឈប់ការបរិភោគទឹកជ្រលក់សិប្បនិម្មិត អំបិលសិប្បនិម្មិត ទឹកស៊ីអ៊ីវសិប្បនិម្មិត និងទឹកត្រីសិប្បនិម្មិត។ ត្រូវប្រើគ្រឿងទេសដើម្បីបង្កើនរសជាតិជំនួស។
លំហាត់ប្រាណ
អ្នកជម្ងឺដែលមានជម្ងឺរ៉ាំរ៉ៃជាច្រើនមានអារម្មណ៍ថាពួកគេខ្សោយពេកក្នុងការធ្វើលំហាត់ប្រាណ។ នេះមិនមានន័យថាពួកគេត្រូវជៀសវាងក្នុងការហាត់ប្រាណនោះទេ។ ការហាត់ប្រាណ ជាអ្វីដែលរាងកាយអ្នកត្រូវការ។ សាច់ដុំនិងបេះដូងរបស់អ្នកខ្សោយនៅពេលដែលអ្នកអសកម្ម ហើយសន្លាក់របស់អ្នករឹងជាប់។ លំហាត់ប្រាណអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។
សារៈសំខាន់នៃលំហាត់ប្រាណ
- ធ្វើឲ្យមានភាពរឹងមាំនៃបេះដូងរបស់អ្នក និងបន្ថយហានិភ័យនៃការគាំងបេះដូង។
- បង្កើនកម្រិតកំហាប់ឈាម និងគ្រាប់ឈាមក្រហមដែលចាំបាច់សម្រាប់ដឹកនាំអុស៊ីហ្សែនទៅកាន់សរីរាង្គទាំងអស់។ បង្កើនការគ្រប់គ្រងជាតិស្កររបស់អ្នក។
- បន្ថយសម្ពាធឈាម។
- កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។
- កាត់បន្ថយភាពតានតឹងផ្លូវចិត្ត។
អនុសាសន៍ក្នុងការធ្វើលំហាត់ប្រាណ
** ជាដំបូង សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណ **
ជ្រើសរើសសកម្មភាពណាមួយដែលមានភាពងាយស្រួល និងរីករាយដល់អ្នក មិនថាវាជាការហាត់ប្រាណដែលមិនចាំបាច់ត្រូវការឧបករណ៍ ដើរ ហែលទឹក ឬជិះកង់។ ការធ្វើលំហាត់ប្រាណគួរតែមានយ៉ាងតិចបីថ្ងៃក្នុងមួយសប្តាហ៍។ ក្នុងកំឡុងពេលសប្ដាហ៍ដំបូង ធ្វើលំហាត់ប្រាណ៥នាទី រៀងរាល់ហាត់ម្តងៗ បន្ទាប់មកបន្ថែម១ឬ២នាទីក្នុងមួយសបា្ដហ៍ម្តង រហូតដល់មួយម៉ោងកន្លះ។ ដើម្បីគ្រប់គ្រងទម្ងន់និងបង្កើនអត្ថប្រយោជន៍សូមសាកល្បងដើររយៈពេលយូរ (យ៉ាងហោចណាស់ ២០-៣០ នាទី) ។
កុំធ្វើលំហាត់ប្រាណប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម
- ប្រសិនបើអ្នកក្តៅខ្លួន
- ប្រសិនបើអាកាសធាតុក្តៅហើយសើម
- ប្រសិនបើអ្នកមានជំងឺឆ្អឹងណាមួយ
បញ្ឈប់ការហាត់ប្រាណបើអ្នកមានអារម្មណ៍ណាមួយដូចខាងក្រោម
- អស់កម្លាំងខ្លាំងពេក
- ហត់
- ការឈឺទ្រូង
- ចង្វាក់បេះដូងញាប់ ឬមិនទៀងទាត់
- ចង្អោរ
- រមួលក្រពើ
ការជក់បារី និងជំងឺតម្រងនោមរ៉ាំរ៉ៃ
ការជក់បារីអនុញ្ញាតឲ្យជាតិពុលដទៃទៀតចូលទៅក្នុងខ្លួន និងបង្កគ្រោះថ្នាក់ដល់ស្ទើរតែគ្រប់សរីរាង្គនៃរាងកាយ។ ការជក់បារីបណ្ដាលឲ្យមានការប្រែប្រួលក្នុងសរសៃឈាមដែលបង្កជា Arteriosclerosis (សសៃឈាមឡើងក្រាស់និងរឹង) និងនាំអោយកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល រលាកទងសួត និង មហារីកសួត។ វិធីដែលអាចកើតមានមួយចំនួនដែលការជក់បារីត្រូវបានគិតថាធ្វើឲ្យខូចតម្រងនោមគឺដោយ៖
- បង្កើនសម្ពាធឈាម និងចង្វាក់បេះដូង
- កាត់បន្ថយលំហូរឈាមនៅក្នុងតម្រងនោម
- បង្រួមសរសៃឈាមនៅក្នុងតម្រងនោម
- ការធ្វើឲ្យខូចខាតសសៃអាក់ទែរ(សាខានៃសរសៃឈាមអាក់ទែរ)
- បង្កើតឲ្យមាន Arteriosclerosis (សសៃឈាមឡើងក្រាស់និងរឹង) នៃសរសៃឈាមតម្រងនោម
កត្តាប្រឈមនៅក្នុងជំងឺតម្រងនោមរ៉ាំរ៉ៃ មានអត្រាកាន់តែខ្ពស់ចំពោះអ្នកជក់បារី។ ខណៈដែលចំនួនអ្នកជក់បារីកើនឡើង ដូច្នេះអត្រានៃជំងឺដំណាក់កាលចុងក្រោយក៏កើនឡើងដែរ។ ការជក់បារីបង្កើនសម្ពាធឈាម និងបង្កើនហានិភ័យនៃជាតិប្រូតេអ៊ីនក្នុងទឹកនោម (ប្រូតេអ៊ីនក្នុងទឹកនោមច្រើនពេក) ដែលមានន័យថាតម្រងនោមអាចនឹងធ្លាក់ខ្សោយ។ ការជក់បារីក៏ត្រូវបានបង្ហាញផងដែរ ក្នុងការពន្លឿនការវិវត្តនៃជំងឺតម្រងនោមដ៏ទៃទៀត។ ផលប៉ះពាល់នៃការជក់បារីក្នុងជំងឺទឹកនោមផ្អែមត្រូវបានចងក្រងជាឯកសារបានយ៉ាងល្អផងដែរ។ ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលជក់បារីមានហានិភ័យខ្ពស់នៃការកើតជំងឺតម្រងនោម។ ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានជំងឺតម្រងនោម ថែមទាំងជក់បារី គឺបាត់បង់មុខងារតម្រងនោមលឿនជាងអ្នកជំងឺទឹកនោមផ្អែមដែលមិនជក់បារី ឬអ្នកដែលឈប់ជក់បារី។ លើសពីនេះទៀតការជក់បារីបង្កើនសម្ពាធឈាមខ្ពស់ និងហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងពីរនេះជាបញ្ហាសុខភាពដែលតែងតែកើតឡើងរឿយៗជាមួយជំងឺតម្រងនោម។ ការឈប់ជក់បារីត្រូវបានបង្ហាញថាជារឿងដ៏សំខាន់បំផុតដែលមនុស្សម្នាក់ត្រូវធ្វើដើម្បីជួយថែទាំមុខងារតម្រងនោម។
គន្លឹះដើម្បីបញ្ឈប់ការជក់បារី
ដោយសារតែចំនួនការជក់បារីច្រើនបានបង្កើនហានិភ័យនៃការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ការកាត់បន្ថយអាចផ្តល់ប្រយោជន៍។ ជាការល្អ ទោះយ៉ាងណាក៏ដោយការឈប់ជក់បារីគឺជាជម្រើសល្អបំផុត។ ការបញ្ឈប់ការជក់បារីគឺមានការពិបាកដោយសារតែការញៀនជាតិនីកូទីន ចំណង់ខ្លាំង និងការអន្ទៈសារចង់បាន មានដំណាក់កាលដែលអាចជួយអ្នកបានជោគជ័យក្នុងការបញ្ឈប់ការជក់បារី។ ជួនកាលវាត្រូវចំណាយពេលពីរបីដងដើម្បីបញ្ឈប់ការជក់បារីទាំងស្រុង ប៉ុន្តែវាមានតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងឲ្យក្លាយជាគ្មានផ្សែងបារី។
- ពិភាក្សាជាមួយគ្រូពេទ្យអំពីការព្យាបាលជំនួសជាតិនីកូទីន ដូចជាការបៀមស្ករកៅស៊ូ និងស្ករគ្រាប់ ក៏ដូចជាឱសថដើម្បីជួយអ្នក។
- កំណត់នូវកាលបរិច្ឆេទច្បាស់លាស់នៃការបញ្ឈប់ការជក់បារី និងបោះបង់ចោលផលិតផលថ្នាំជក់ទាំងអស់។
- មានយុទ្ធសាស្រ្តសម្រាប់ជួយអ្នកឲ្យយកឈ្នះទម្លាប់តួយ៉ាងដូចជា៖ ការទំពារស្ករកៅស៊ូ បៀមស្ករគ្រាប់ ព្យាយាមដកដង្ហើមវែងៗ ឬធ្វើសមាធិរហូតទាល់តែជម្រុញចិត្ត និងធ្វើអ្វីមួយដើម្បីកាត់បន្ថយភាពតានតឹងរបស់អ្នក។
- ចូលរួមជាមួយកម្មវិធីនៃការផ្តាច់ជក់បារី។
- បន្តព្យាយាមរហូតដល់អ្នកអាចបញ្ឈប់បាន។